ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតប្រជែងលើកដំបូងរបស់សម្ព័ន្ធជជែកពិភាក្សាកម្ពុជា​ CDLO (Cambodian Debate League – Open) នឹងបើករដូវកាលជំពូកទីមួយក្នុងខែធ្នូនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមយុវជន​សម្ព័ន្ធជជែកពិភាក្សាកម្ពុជា​ CDLO បានឱ្យដឹងថា​ សម្ព័ន្ធជជែកពិភាក្សាកម្ពុជា​ ត្រូវបានបង្កើតឡើងដោយក្រុមយុវជន ដែលជាសិស្សវិទ្យាល័យ និងជាអ្នកជជែកដេញដោលកម្ពុជា។ សម្ព័ន្ធនេះបង្កើតឡើងដោយយុវជន​ និងធ្វើឡើងដើម្បីយុវជន។ 

ការជជែកដេញដោលនៅក្នុងប្រទេសកម្ពុជា​ ក៏មិនទាន់សូវល្បីនៅឡើយទេ។ ជារឿយៗ មនុស្សមួយចំនួននិយាយថា ឱកាសគឺកម្រណាស់។ ទោះយ៉ាងណាក៏ដោយ នៅពេលដែលមានឱកាសមួយកើតឡើង សិស្សសាលាមិនអាចចូលទៅយកវាបាន ឬកពួកគេមិនទុកចិត្តលើខ្លួនឯងក្នុងការបោះជំហានទៅចាប់វាបានដែរ ដូច្នេះហើយទើបសម្ព័ន្ធរបស់យើងត្រូវបានបង្កើតឡើង។​ ខណៈ​ពួកគេ​គឺជា​ក្រុមយុវជន​ មិនរកប្រាក់ចំណេញ និងមិនមែនរដ្ឋាភិបាលនោះទេ។ ដូច្នេះហើយ ចំណូលទាំងអស់គឺយកទៅជួយក្រុមជម្រើសជាតិកម្ពុជា និងបរិច្ចាគដល់អង្គការសប្បុរសធម៌នៅកម្ពុជា។ ជាការពិតណាស់ ពួកគេធ្វើនេះចេញពីការដាក់គោលដៅនិងមានចំណង់ចំណូលចិត្ត រួមគ្នា និងឱកាស។ ក្រុម​យុវជន​ទាំងអស់​ គឺមានគោលបំណងចូលរួមចំណែកជួយសហគមន៍ជជែកដេញដោលរបស់កម្ពុជាឱ្យរីកចម្រើនជាងពេលណាៗទាំងអស់!

តើ CDLO ជាអ្វី?​ វាគឺជាការប្រកួតប្រជែងដំបូងរបស់ CDLO (Cambodian Debate League – Open) នឹងបើករដូវកាលដំបូងនៃជំពូកទីមួយរបស់ពួកគេក្នុងខែធ្នូនេះ។ ដោយការប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងជាលក្ខណៈមិត្តភាពដំបូងសិន ហើយនឹងជ្រើសរើសចៅក្រមនៅក្នុងវិស័យជជែកដេញដោលនៅកម្ពុជា រួមទាំងអ្នកដែលបានបង្ហាញជំនាញរបស់ពួកគេជាអន្តរជាតិផងដែរ។ ក្នុងការធ្វើដូច្នេះ ក្រុមយុវជន​ទាំងអស់គ្នា​ ផ្តោតលើការកសាងគុណភាពយុវជនខ្មែរ​ ឱ្យមានប្រសិទ្ធភាព និងភាពជឿជាក់។

ក្រុមយុវជន​សម្ព័ន្ធតស៊ូ​មតិ​ បានឱ្យដឹងទៀតថា​ ការប្រកួតនេះនឹងរីកការប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងពេញមួយសប្តាហ៏និងពីរថ្ងៃ។ វានឹងមាន ៣ជុំបឋមដែលជាវគ្គចាញ់ធ្លាក់ភ្លាម។ ក្រុមដែលលេចធ្លោជាងគេចំនួន ៨ ក្រុមនឹងបំបែកខ្លួនដើម្បីប្រកួតប្រជែងជុំចុងក្រោយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រដ៏ធំ។ ការប្រកួតប្រជែងនឹងត្រូវបានបំបែកតាមប្រធានបទផ្សេងៗគ្នា ដើម្បីលើកទឹកចិត្តអ្នកជជែកដេញដោលឱ្យស្រាវជ្រាវប្រកបដោយប្រសិទ្ធភាព និងពង្រីកចំណេះដឹងរបស់ពួកគេលើប្រធានបទផ្សេងៗគ្នា។

យុវជន​រូប​នេះ​ បានបញ្ជាក់ថា​ សម្ព័ន្ធនេះបង្កើតឡើងដោយយុវជន​ និងធ្វើឡើងដើម្បីយុវជន​ បម្រាប់ការជជែកដេញដោល​ ឬការតស៊ូមតិ​ ជាភាសា​អង់គ្លេស​ ចង់​ដឹង​ពី​សមត្ថភាព​របស់​យុវជន​កម្ពុជា​យេីង​ និងស្វែងរកមូលនិធិ​សប្បុរសធម៌​ ក្នុងការជួយ​ដល់ប្រាក់ឧបត្ថម្ភ​ទៅឱ្យ​ក្រុម​ជម្រេីសជាតិ​កម្ពុជា​ ដែល​ពួកគាត់​និងទៅប្រកួតប្រជែង​នៅប្រទេស​​Serbia នាឆ្នាំក្រោយនេះ​ ចំណែក​ថវិកា​ដែលនៅ​សល់​ពួកគាត់​និងយកទៅ​បរិច្ចាគ​ឱ្យក្មេង​កុមារ​កំព្រា​ ឫក៏បរិច្ចោគទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ 

យុវជន​រូប​នោះ​ បន្ត​ថា​ សម្រាប់​យុវជន​ដែលមានបំណង​ចង់​ចូលរួម​ប្រកួត​ប្រជែង​ការតស៊ូ​មតិ​ គឺអាចចូលរួមបានដោយ​តំរូវឱ្យទិញពាក្យ​ក្នុងម្នាក់​ តម្លៃ​ ១៥$​ ដោយឡែក​មនុស្សចំនួន​ក្រុម​ ក្នុង​តម្លៃ​៤៥$​។ សម្រាប់​កាលបរិច្ឆេទ៖ ថ្ងៃទី ២-៣ ខែធ្នូ ឆ្នាំ២០២៣​នេះ​ សម្រាប់​ទម្រង់៖ សភាអាស៊ី (សុន្ទរកថាស្ថាបនា ៧នាទី ការឆ្លើយតប ៤នាទី)​ ចំពោះ​ទីតាំងសម្រាប់ប្រកួតនោះ​ គឺនៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ហៅកាត់ថា (AUPP) American University of Phnom Penh។ 

ទោះបីជាប្រកួតប្រជែងរបស់ពួកគេមានលក្ខណៈបើកចំហក៏ដោយ តែសិទ្ធិចូលរួមការប្រកួតត្រូវគោរពតាមគោលមួយចំនួនផងដែរ។ ដើម្បីមានសិទ្ធិចូលរួមប្រកួតប្រជែង អ្នកចូលរួមត្រូវតែមាន៖​ យ៉ាងហោចណាស់ ១៣ឆ្នាំ ឬលើសពីនេះ ត្រូវតែនៅក្នុងសាលា (មធ្យមសិក្សា វិទ្យាល័យ និង/ឬនិស្សិតសាកលវិទ្យាល័យ)​ ត្រូវតែប្តេជ្ញាចិត្តចំពោះការប្រកួតប្រជែង។​ ជាជនជាតិខ្មែរ ឬជាអ្នករស់នៅក្នុងប្រទេសកម្ពុជា។

នៅចុងបញ្ចប់នៃការប្រកួត អ្នកឈ្នះច្រើនជាងគេនឹងឈ្នះរង្វាន់ និងវិញ្ញាបនបត្រទទួលស្គាល់ផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖