ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូធ្លាក់ស្ពានកំពុងសាងសង់បណ្ដលឱ្យស្លាប់នៅក្រុងសំពៅពូន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់បើកម៉ូតូឡើងស្ពាន ខណ:ស្ពានកំពុងសាងសង់ បណ្ដាលឲ្យធ្លាក់ទាំងមនុស្សនិងម៉ូតូស្លាប់គួរអោយអាសូរ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២០និង០០នាទី ស្ថិតនៅក្នុងភូមិប្រធាតុ(ក) សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្ដាល ។

      មន្ត្រីនគរបាលចរាចរណ៍ក្រុងសំពៅពូនបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រ៊ា ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រធាត់(ក) សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរកសិករ បើកម៉ូតូម៉ាក HONDA DREAM សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1O-2696។

      ប្រភពដដែលបន្តថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង កើតហេតុខាងលើ មានម៉ូតូម៉ាក HONDA DREAM សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1O-2696 មានកញ្ចក់ បើកបរដោយឈ្មោះ ស្រ៊ា ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រធាត់(ក) សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល មុខរបរកសិករ អត់ពាក់មួកសុវត្ថិភាព បើកបរក្នុងទិសដៅពី ត្បូង ទៅ ជើង ពេលមកដល់ចំណុចកើតហេតុខាងលើ បានធ្លាក់ចំណោតដែលកំពង់សាងសង់ស្ពាន បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

     ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលជំនាញបានចុះពិនិត្យកន្លែងកើតហេតុ ធ្វើការវាស់វែង និងសន្និដ្ឋានថា ករណីនេះបង្កឡើងដោយជនរងគ្រោះ បើកបរមិនមើលស្ថានភាពផ្លូវ ខាងមុខ ខ្វះការប្រុងប្រយ័ត្ន បានធ្លាក់ចំណោតដែលកំពុងសាងសង់ស្ពាន បណ្តាលអោយមានគ្រោះថ្នាក់តែម្តង។ ចំពោះសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖