ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះបានចុះបង្ក្រាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់(ភ្នាល់បាល់តាមអុីនធើណេត) និងឃាត់ខ្លួនបានមនុស្សស្រីប្រុសចំនួន០៤នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង១២និង៣០នាទី គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវមានលោកអភិបាលខណ្ឌ ឯក ឃុនឌឿន ដឹកនាំកម្លាំងចម្រុះចុះទៅបង្ក្រាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់(ភ្នាល់បាល់តាមអុីនធើណេត) នៅចំណុចផ្លូវជាតិលេខ៥ ក្រុម៥ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានមនុស្សស្រីប្រុសចំនួន០៤នាក់ដែលមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ស្រេង រ៉ែម ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះជួលក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ(ភ្នាក់ងារ)។

២-ឈ្មោះ នៅ ហ្សាណា ភេទស្រីអាយុ២៣ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ សង្កាត់ក្រាំងធ្នុង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ភ្ងាក់ងារ)។

៣-ឈ្មោះ ឯល ខទៀត ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះ១ មុខរបរសន្តិសុខយាមនៅកន្លែងបើកអុីនធើណេត។  

៤-ឈ្មោះ ម៉ក់ សុរាជ្យ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះលេខ៤០៣ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (អ្នកលេង)។

+សម្ភារដកហូតរួមមាន:

-ប្រាក់ចំនួន២០០.០០០រៀល

-ម៉ាសុីនព្រីនចំនួន០២គ្រឿង

-សុីវីយូចំនួន១១គ្រឿង

-ឃីបតចំនួន១២គ្រឿង

-ទូរទស្សន៍ចំនួន០៤គ្រឿង

-ម៉ៅចំនួន១២គ្រឿង

-កុំព្យូទ័រចំនួន១៧គ្រឿង

-ម៉ាសុីនកាមេរ៉ាចំនួន០១

-កាមេរ៉ាចំនួន០៨គ្រឿង

-ម៉ូតូម៉ាកZOOMER ០១គ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ១GC-០៨១២។

-ម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១IU-៧៤៣៩

-ម៉ូតូហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១DE-៣៤៧០ ។

  បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជីណា


ចែករំលែក៖