ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកមែរសឺដេសC 300 បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកមែរសឺដេសមួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលទៅបុករបាំងថ្នពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរបាំងថ្មខ្ទាតចេញពីជួរមួយកង់ រីឯរថយន្តខ្ទេចមួយកំណាត់ខាងមុខ តែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺឈានចូលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៣  នៅត្រង់ចំណុចមុខផ្សារទំនើបស៊ីធី ម៉ល តាមបណ្ដោយផ្លូវ ២១៧ កែងនឹងផ្លូវ២១៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកមែរសឺដេសC 300មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BX-8698 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២១៧កក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ២១៣ ក៏ជ្រុលចង្លូតទៅបុករបាំងថ្មពេញទំហឹង បណ្ដាលឱ្យរថយន្តខ្ទេចមួយកំណត់មុខទៅមុខលែងរួច ចំណែករបាំងថ្មខ្ទាតចេញពីជួរអស់មួយកង់។ ក្រោយមកគេឃើញមានរថយន្តស៊េរីទំនើបម៉ាកមែរសឺដេសមួយគ្រឿងទៀតពណ៌ខ្មៅបានមកដឹកអ្នកបើកបររថយន្តបង្កចេញពីកន្លែងកើតហេតុបាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្គទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖