ព័ត៌មានទាន់ហេតុការណ៍៖

សម្លាប់សង្សារហើយ យកសពនាងទៅព្យួរ.ក ទីបំផុត ! ឃាតក ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបាន ដល់ស្រុកក្រឡាញ់ ខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ ៖ ជនដៃដល់ជាឃាតក យកខ្នេីយធ្វេីសកម្មភាពសម្លាប់នារីជាសង្សាររួចយកទៅព្យួរ.ក ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខេត្តសៀមរាប ពន្លាតសមត្ថកិច្ចដែនដី តាមឃាត់ខ្លួនដល់ ស្រុកក្រឡាញ់ ខេត្តសៀមរាប នឹងកំពុងរៀបចំនាំខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ នេះពិតជា ឈាមស្រែក ស្បែកហៅ អំពើបាប មិនរង់ចាំជាតិក្រោយឡើយ។ 

សូមបញ្ជាក់ថា ៖ តាមរបាយការណ៍សមត្ថកិច្ចដែលទទួលបាននៅថ្ងៃទី៨​ ខែធ្នូឆ្នាំ២០២៣​ បានឱ្យដឹងថា​ ជនដៃដល់បានយកខ្នេីយធ្វេីសកម្មភាពសម្លាប់នារីជាសង្ស័យរួចយកទៅព្យួរ​.កនៅបន្ទប់ទឹករហូតធុំក្លិនស្អុយទេីបបែកការណ៍។  

សូមបញ្ជាក់ថា​ ៖ ករណីឃាតកម្មខាងលេីនេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី៧​ ខែធ្នូ​ ឆ្នាំ២០២៣​ នៅភូមិត្រពាំងថ្លឹង​ ២​ សង្កាត់ចោមចៅទី១​   ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះមានឈ្មោះ​ ស៊ីម រ៉ាឌី ភេទស្រីអាយុ១៩ឆ្នាំ​ មុខរបរកម្មការិនីរោងចក្រ​ ស្នាក់នៅបន្ទប់ជួល​ ១២សេ​ ភូមិត្រពាំងថ្លឹង២​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណេីត​ ភូមិសំបួរ​ ​ ឃុំព្រៃគុយ​ស្រុកំពង់ស្វាយ​ ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះលំ​ តាំងយី​ ភេទស្រីអាយុ៤៣ឆ្នាំ​ ត្រូវជាម្តាយជនរងគ្រោះបានរៀបរាបថា​ កាលពីថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០២៣​ វេលាម៉ោង១៩និង១៥នាទី​ មិនឃេីញកូនស្រីរបស់គាត់ចេញពីធ្វេីការត្រឡប់មកបន្ទប់ជួលដែលស្នាក់នៅជាមួយគាត់ទេ​ ពេលនោះគាត់បានតេទូរស័ព្ទចំនួន២ដងតែគ្មានអ្នកលេីក​ ខំដេីររកក៏មិនឃេីញ។ លុះរហូតមកដល់ថ្ងៃទី៧​ ខែឆ្នាំដដែល​ រូបគាត់ក៏បបួលបងប្អូនជីដូនមួយរបស់គាត់មកមេីលនៅបន្ទប់ជួលលេខ៣៧​ ជាន់ទី១​ ភូមិត្រពាំងថ្លឹង២​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ដែលត្រូវជាសង្សាររបស់កូនស្រីរបស់គាត់​ ឈ្មោះ ផា​ ភេទប្រុស​ តែទ្វារចាក់សោខាងក្រៅ​ ពេលនោះក៏ធំក្លឹនស្អុយរូបគាត់ក៏ចុចពិលអេីតមេីលឃេីញកូនស្រីរបស់គាត់ចង.កជាប់ទៅនឹងទ្វារបន្ទប់ទឹកទេីបរាយការណ៍ទៅសមត្ថកិច្ចតែម្តង។ 

ក្រោយទទួលព័ត៌មានភ្លាមកម្លាំងមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុហុំព័ទ្ធកន្លែងកេីតហេតុរងចាំជំនាញមកធ្វេីកោសល្យវិច័យ​ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញពិនិត្យរួចបញ្ជាក់ថាជនរងគ្រោះត្រូវបានឃាតកយកខ្នេីយខ្ទប់ច្រមុះរួចយកទៅព្រួរកនៅបន្ទប់ទឹក​ រួចគេចខ្លួនបាត់។ 

បច្ចុប្បន្នសពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីចំណែកជនដៃដល់កម្លាំងជំនាញបានតាមប្រមាញ់ឃាត់ខ្លួនបាន នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីនាំខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការសាកសួរ ៕

ដោយ ៖ សុខា សែនជ័យ


ចែករំលែក៖