ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត អ៊ាង សុផល្លែត នឹងថ្លែងការណ៍តំណាងរាជ រដ្ឋាភិបាលកម្ពុជា នៅសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម

ចែករំលែក៖

ឌូបៃ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ 

តាមការគ្រោងទុកបណ្ឌិត អ៊ាង សុផល្លែត នឹងថ្លែង ការណ៍ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសន្និសីទ (COP28) ពីកម្ពុជាដែលប្តេជ្ញាដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។ ទោះបីជាកម្ពុជា ជាអ្នកបញ្ចេញឧស្ម័នទាបក៏ដោយ ក៏យើងដឹងអំពីភាពងាយរងគ្រោះ របស់យើងចំពោះផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ។ 

លោកបណ្ឌិតរដ្ឋមន្រ្តី នឹងថ្លែងចំពោះមុខថ្នាក់ដឹកនាំមកពីជុំវិញពិភពលោក ជំរុញឱ្យ COP28 ចាប់ផ្តើមនៃកិច្ច សហការជាសកល ដែលមិនធ្លាប់មានពីមុនមក សម្រាប់ភាពធន់នឹងអាកាសធាតុ ដោយធានានូវសុខុមាលភាព របស់សហគមន៍ និងសុខភាពនៃភពផែនដីរបស់យើង។

សូមបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅរកការបំភាយឧស្ម័នសូន្យនៅឆ្នាំ២០៥០ កម្ពុជាកំពុងផ្តោតលើអាទិភាពដល់យុទ្ធសាស្ត្រ ‘កម្ពុជាបៃតង’  ដែលមានគោលបំណងដាំដើមឈើ ឱ្យបានជាង 1 លានដើមក្នុងមួយឆ្នាំ ដើម្បីទទួលបានគម្របព្រៃឈើ 60% និងជាប្រទេសអព្យាក្រឹតភាពកាបូន នៅឆ្នាំ2050៕

ដោយ៖ សូរិយា


ចែករំលែក៖