ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការ បានបេីកការស៊េីបសួរ លើសុំណុំរឿងអ្នកការសែតម្នាក់ រួចរាល់ជាផ្លូវការហើយ ដោយចោទប្រកាន់ពីបទ…

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ តំណាងអយ្យការសម្រេចចោទប្រកាន់ លោក​ នួន​ មេសា​ ចាងហ្វាងការផ្សាយ​គេហទំព័រ​ CNM TV News ពីបទចូលទៅកាន់ប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តិនៃទិន្នន័យ និងសមគំនិតក្នុងអំពេីបទចូលទៅដល់ប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តិនៃទិន្ន័យតាមបញ្ញត្តិមាត្រា ៤២៧ វាក្យខណ្ឌទី២ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ ។ 

លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM TV News ត្រូវបានសមត្ថកិច្ចនៃអគ្គស្នងការនគរបាលជាតិ ធ្វើការឃាត់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។

ប្រភពព័ត៌មានឲ្យដឹងថា ការឃាត់ខ្លួននេះគឺធ្វើឡើងនៅពេលលោក នួន មេសា ទៅជួបតាមការណាត់ជាមួយលោកនាយកក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ដើម្បីសុំការបំភ្លឺព័ត៌មានពាក់ព័ន្ធទៅនិងឯកសារមិនប្រក្រតីរបស់ក្រុមហ៊ុនដែលបានបែកធ្លាយ ស្រាប់តែពេលនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួន លោក នួន មេសា ចាងហ្វាងអង្គភាព CNM ភ្លាមៗ នៅពេលទៅដល់ចំណុចទីតាំងណាត់ជួប។

សូមបញ្ជាក់ថា អ្នកសារព័ត៌មាន មានជំហរ  ទទួលយកនូវការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងសំលៀងសមត្ថភាពខ្លួនដើម្បីបុព្វហេតុវិស័យព័ត៌មាន។ ជាមួយគ្នានេះដែរ ក្នុងនាមខ្ញុំជាទីប្រឹក្សាជាន់ខ្ពស់ មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» និងជាទីប្រឹក្សាក្រសួងព័ត៌មាន សូមស្នើសុំ ឱ្យមន្ត្រីនគរបាលយុត្តិធម៌ និងតំណាងអយ្យការ ដំណើរការនីតិវិធី ប្រកបដោយវិជ្ជាជីវៈ តម្លាភាព ជៀសវាង ខ្វះធាតុផ្សំនៃបទល្មើស ឬ ធ្វើដោយមានអង្គការចាត់តាំងណា១  ?  អ្វីៗ យើងគាំទ្រពីទិដ្ឋភាពច្បាប់ បើមានពិរុទ្ធនៃបទល្មើស  ខណៈ ប្រទេសយើងគ្រប់គ្រងដោយច្បាប់ ! ត្រូវគោរពច្បាប់។

បច្ចុប្បន្នជនត្រូវចោទរូបនេះត្រូវបានបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖