ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជាវិមាន៧មករា ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣Resolutions of the Nationwide Representatives Extraordinary Congress of the Cambodian People’s Party

ចែករំលែក៖

ភ្នំពេញ : មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី ៩ និងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេច ក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេច ពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។ តំណាងដែលបានអញ្ជើញ ចូលរួមមហាសន្និបាត រួមមាន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សជាសមាជិក សមាជិកា នៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣ ៦០០ រូប។

មហាសន្និបាត សូមសម្តែងគារវភក្ដីភាព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជ- សុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះរាជទីឃាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ ត្រជាក់នៃប្រជារាស្ត្រខ្មែរជារៀងដរាប។

មហាសន្និបាតសម្តែងការគោរព និងដឹងគុណក្រៃលែងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាអតីតនាយករដ្ឋមន្ត្រី ដែលជាស្នូលដឹកនាំរបស់គណបក្ស និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ ប្រជាជនកម្ពុជា បានដឹកនាំប្រទេសប្រកបដោយជោគជ័យតាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ បន្តដឹកនាំអនុវត្តនយោបាយឈ្នះ ឈ្នះ រហូតទទួលបានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ និងធ្វើឱ្យ ប្រទេសជាតិមានការអភិវឌ្ឍគ្រប់វិស័យ។ សម្តេចជាគំរូនៃការលះបង់ដ៏ថ្លៃថ្លាបំផុត ដើម្បីធានាភាពបន្តវេននៃការដឹកនាំ របស់គណបក្សប្រកបដោយសុវត្ថិភាព និងភាពជឿជាក់។

មហាសន្និបាតបានដំណើរការស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សក្នុងស្មារតីឯកភាពខ្ពស់ និងចេញសេចក្តីសម្រេចចិត្ត ដូចតទៅ ៖

– មហាសន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈ និងបានសម្រេចលទ្ធផលដូចខាងក្រោម ៖

១ ពិភាក្សា និងអនុម័តរបាយការណ៍ស្តីពី «សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ ២០២៣ និង ទិសដៅភារកិច្ច ឆ្នាំ ២០២៤-

បោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការកណ្តាល ចំនួន ៤៩៦រូប ដែលធ្វើឱ្យបរិមាណ សមាជិកគណៈកម្មាធិការកណ្ដាលមានចំនួនសរុប ១ ៣១២រូប

នៅក្នុងមហាសន្និបាតនេះ សន្និបាតគណៈកម្មាធិការកណ្តាល លើកទី ៤៤ អាណត្តិទី ៥ បានបោះឆ្នោត ជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ចំនួន ២៣រូប, បោះឆ្នោតជ្រើសតាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងបោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិក គណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាលចំនួន ៧ រូប។

២- មហាសន្និបាតបានវាយតម្លៃថា ក្នុងឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជាបានសម្រេចសមិទ្ធផលធំៗជាច្រើន ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងផលវិបាកនៃជំងឺកូវីដ-១៩ និងបញ្ហា ប្រឈមមួយចំនួនទៀតក្ដី។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចអគ្គមហាសេនា- បតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិ- ភាពសង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំដែលបង្កលក្ខណៈឱ្យជីវភាពសង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយ ភាពវិជ្ជមាន។ ការគ្រប់គ្រងបាននូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធានាដល់ការអនុវត្ត “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ប្រកបដោយប្រសិទ្ធភាព និងធានាបានស្ថិរភាពនៃការរស់នៅរបស់ប្រជាជន។ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស កាន់តែបានពង្រឹងក្នុងបរិបទកម្ពុជា តាមគន្លងនីតិរដ្ឋ ជាពិសេសជោគជ័យនៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ព្រមជាមួយនោះ ជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ បានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែបានលើកកម្ពស់លើផ្ទៃរាបអន្តរជាតិ។

៣- មហាសន្និបាតសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុបបំផុតក្នុងការបោះឆ្នោតជាតិនីតិកាលទី៧ កាល ពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ប្រកបដោយឆន្ទៈ និងភាពជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ឆ្ពោះទៅរកអនាគតប្រកបដោយភាពជោគជ័យ។ តាមរយៈការគាំទ្រដ៏ថ្លៃថ្លានេះ ធ្វើឱ្យគណបក្ស មានលទ្ធភាពពេញលេញក្នុងការបន្តដឹកនាំប្រទេសឱ្យសម្រេចបានតាមបំណងប្រាថ្នារបស់ប្រជាជន គឺការការពារខឿន ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការថែរក្សាសុខសន្តិភាព ការបន្តជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពរស់នៅ។ ៤- មហាសន្និបាតកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញយ៉ាងរហ័សពីវិបត្តិជំងឺកូវីដ-១៩ ដែលបាន យាយីសង្គមជាតិអស់រយៈពេលជិត៣ឆ្នាំ។ ការអនុវត្តយ៉ាងប្តូរផ្តាច់នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បាន បង្កើតបរិយាកាសល្អប្រសើរសម្រាប់កម្ពុជាបោះជំហានទៅមុខប្រកបដោយជំនឿចិត្តដ៏មុតមាំលើមាគ៌ាកែទម្រង់ និង ការអភិវឌ្ឍ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៣ កម្ពុជារក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដែលបាន លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង និងការប្រើប្រាស់ក្នុងស្រុក។ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបានក្នុងរង្វង់ ៥,៦% ហើយនៅឆ្នាំ ២០២៤ រំពឹងថានឹងសម្រេច

បានកំណើនក្នុងរង្វង់ ៦,៦% ដែលត្រូវបានគាំទ្រដោយការបន្តនិន្នាការល្អក្នុងវិស័យឧស្សាហកម្ម វិស័យសេវាកម្ម

និងវិស័យកសិកម្ម។ តាមរយៈនិន្នាការជាវិជ្ជមាននេះ បានបង្ហាញអំពីលទ្ធភាពដែលសេដ្ឋកិច្ចកម្ពុជាកំពុងវិលទៅរក

កំណើនប្រកបដោយសក្តានុពលវិញ ដូចគ្រាមុនវិបត្តិជំងឺកូវីដ-១៩។

៥- មហាសន្និបាតយកចិត្តទុកដាក់ខ្ពស់បំផុតដល់ការថែរក្សាពង្រឹង និងពង្រីកកម្លាំងសាមគ្គីជាតិ ដើម្បី

កសាង និងការពារមាតុភូមិស្របតាមស្មារតីដ៏ឧត្តុង្គឧត្តមនៃរដ្ឋធម្មនុញ្ញ។ ឈរលើមូលដ្ឋាននេះ មហាសន្និបាតអបអរ

សាទរក្រៃលែងចំពោះកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយដែលរួម

មានគណបក្សប្រជាជនកម្ពុជា និងគណបក្សចំនួន ២៧ ទៀត កាលពីថ្ងៃ ២៥ ខែតុលា ឆ្នាំ២០២៣ កន្លងមក ឈរលើគោលការណ៍គោរពឯករាជ្យភាពរបស់គណបក្សនីមួយៗ, ស្មើភាព និងស្មើសិទ្ធិ ដើម្បីសម្រេចគោលដៅនៃ ការរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង, ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពាររដ្ឋធម្មនុញ្ញ, ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ, ការពារសន្តិសុខ និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យ ចេញផុតពីកម្ពុជា។
សូមអានខ្លឹមសារទាំងស្រុង នៃឈរលើគោលការណ៍គោរពឯករាជ្យភាពរបស់គណបក្សនីមួយៗ, ស្មើភាព និងស្មើសិទ្ធិ ដើម្បីសម្រេចគោលដៅនៃ ការរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង, ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពាររដ្ឋធម្មនុញ្ញ, ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ, ការពារសន្តិសុខ និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យ ចេញផុតពីកម្ពុជា ៕

ដោយ : សិលា


ចែករំលែក៖