ភ្នំពេញ : យោងតាម សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា វិមាន៧មករា ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ មហាសន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈ និងបានសម្រេចលទ្ធផលចំនួន ៩ ចំណុចសំខាន់ៗ ដូចខាងក្រោម :
១ ពិភាក្សា និងអនុម័តរបាយការណ៍ស្តីពី «សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ ២០២៣ និង ទិសដៅភារកិច្ច ឆ្នាំ ២០២៤-
បោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការកណ្តាល ចំនួន ៤៩៦រូប ដែលធ្វើឱ្យបរិមាណ សមាជិកគណៈកម្មាធិការកណ្ដាលមានចំនួនសរុប ១ ៣១២រូប
នៅក្នុងមហាសន្និបាតនេះ សន្និបាតគណៈកម្មាធិការកណ្តាល លើកទី ៤៤ អាណត្តិទី ៥ បានបោះឆ្នោត ជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ចំនួន ២៣រូប, បោះឆ្នោតជ្រើសតាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងបោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិក គណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាលចំនួន ៧ រូប។
២- មហាសន្និបាតបានវាយតម្លៃថា ក្នុងឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជាបានសម្រេចសមិទ្ធផលធំៗជាច្រើន ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងផលវិបាកនៃជំងឺកូវីដ-១៩ និងបញ្ហា ប្រឈមមួយចំនួនទៀតក្ដី។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចអគ្គមហាសេនា- បតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិ- ភាពសង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំដែលបង្កលក្ខណៈឱ្យជីវភាពសង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយ ភាពវិជ្ជមាន។ ការគ្រប់គ្រងបាននូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធានាដល់ការអនុវត្ត “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ប្រកបដោយប្រសិទ្ធភាព និងធានាបានស្ថិរភាពនៃការរស់នៅរបស់ប្រជាជន។ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស កាន់តែបានពង្រឹងក្នុងបរិបទកម្ពុជា តាមគន្លងនីតិរដ្ឋ ជាពិសេសជោគជ័យនៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ព្រមជាមួយនោះ ជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ បានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែបានលើកកម្ពស់លើផ្ទៃរាបអន្តរជាតិ។
៣- មហាសន្និបាតសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលុបបំផុតក្នុងការបោះឆ្នោតជាតិនីតិកាលទី៧ កាល ពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ប្រកបដោយឆន្ទៈ និងភាពជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ឆ្ពោះទៅរកអនាគតប្រកបដោយភាពជោគជ័យ។ តាមរយៈការគាំទ្រដ៏ថ្លៃថ្លានេះ ធ្វើឱ្យគណបក្ស មានលទ្ធភាពពេញលេញក្នុងការបន្តដឹកនាំប្រទេសឱ្យសម្រេចបានតាមបំណងប្រាថ្នារបស់ប្រជាជន គឺការការពារខឿន ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការថែរក្សាសុខសន្តិភាព ការបន្តជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពរស់នៅ។ ៤- មហាសន្និបាតកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញយ៉ាងរហ័សពីវិបត្តិជំងឺកូវីដ-១៩ ដែលបាន យាយីសង្គមជាតិអស់រយៈពេលជិត៣ឆ្នាំ។ ការអនុវត្តយ៉ាងប្តូរផ្តាច់នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បាន បង្កើតបរិយាកាសល្អប្រសើរសម្រាប់កម្ពុជាបោះជំហានទៅមុខប្រកបដោយជំនឿចិត្តដ៏មុតមាំលើមាគ៌ាកែទម្រង់ និង ការអភិវឌ្ឍ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៣ កម្ពុជារក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដែលបាន លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង និងការប្រើប្រាស់ក្នុងស្រុក។ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបានក្នុងរង្វង់ ៥,៦% ហើយនៅឆ្នាំ ២០២៤ រំពឹងថានឹងសម្រេច
បានកំណើនក្នុងរង្វង់ ៦,៦% ដែលត្រូវបានគាំទ្រដោយការបន្តនិន្នាការល្អក្នុងវិស័យឧស្សាហកម្ម វិស័យសេវាកម្ម
និងវិស័យកសិកម្ម។ តាមរយៈនិន្នាការជាវិជ្ជមាននេះ បានបង្ហាញអំពីលទ្ធភាពដែលសេដ្ឋកិច្ចកម្ពុជាកំពុងវិលទៅរក
កំណើនប្រកបដោយសក្តានុពលវិញ ដូចគ្រាមុនវិបត្តិជំងឺកូវីដ-១៩។
៥- មហាសន្និបាតយកចិត្តទុកដាក់ខ្ពស់បំផុតដល់ការថែរក្សាពង្រឹង និងពង្រីកកម្លាំងសាមគ្គីជាតិ ដើម្បី
កសាង និងការពារមាតុភូមិស្របតាមស្មារតីដ៏ឧត្តុង្គឧត្តមនៃរដ្ឋធម្មនុញ្ញ។ ឈរលើមូលដ្ឋាននេះ មហាសន្និបាតអបអរ
សាទរក្រៃលែងចំពោះកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយដែលរួម
មានគណបក្សប្រជាជនកម្ពុជា និងគណបក្សចំនួន ២៧ ទៀត កាលពីថ្ងៃ ២៥ ខែតុលា ឆ្នាំ២០២៣ កន្លងមក ឈរលើគោលការណ៍គោរពឯករាជ្យភាពរបស់គណបក្សនីមួយៗ, ស្មើភាព និងស្មើសិទ្ធិ ដើម្បីសម្រេចគោលដៅនៃ ការរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង, ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពាររដ្ឋធម្មនុញ្ញ, ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ, ការពារសន្តិសុខ និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យ ចេញផុតពីកម្ពុជា។
ឈរលើគោលការណ៍គោរពឯករាជ្យភាពរបស់គណបក្សនីមួយៗ, ស្មើភាព និងស្មើសិទ្ធិ ដើម្បីសម្រេចគោលដៅនៃ ការរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង, ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការពាររដ្ឋធម្មនុញ្ញ, ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ, ការពារសន្តិសុខ និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យ ចេញផុតពីកម្ពុជា ។
៦. មហាសន្និបាត គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីអនុវត្តដោយជោគជ័យ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះ ចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេស កម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា ឆ្នាំ ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ ជាមួយគ្នានេះ មហាសន្និបាតវាយតម្លៃខ្ពស់ចំពោះលទ្ធ- ផលការងាររបស់រាជរដ្ឋាភិបាលដែលក្នុងរយៈពេលដ៏ខ្លីនៃការកាន់តំណែងរបស់ខ្លួន បានសម្រេចលទ្ធផលជាច្រើន ប្រកបដោយមោទនភាពក្នុងការថែរក្សាស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជន ជាពិសេសការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាព ទាំង ៦ ចំណុច និងវិធានការគន្លឹះទាំង ៥ ចំណុចដែលផ្តោតលើការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ការ លើកកម្ពស់គុណភាពអប់រំ, ការលើកកម្ពស់គុណភាពសេវាសុខាភិបាល, ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការពង្រឹងនិងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។ លើមូល- ដ្ឋានតថភាពនេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការរៀបចំ កម្លាំងបន្តវេនដើម្បីដឹកនាំប្រទេសជាតិ ។
៧- មហាសន្និបាត បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់អំពីបញ្ហាប្រឈមនានានៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេស- ជាតិ ទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ហើយបានធ្វើស្វ័យត្រួតពិនិត្យចំពោះចំណុចខ្វះខាតផ្សេងៗ ក្នុងការអនុវត្ត គោលនយោបាយក៏ដូចក្នុងការកសាងពង្រឹងគណបក្ស និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗដែលត្រូវ ពុះពារអនុវត្តឱ្យបានសម្រេច រួមមាន៖
ពង្រឹងខឿនការពារជាតិ ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ មិនឱ្យកម្លាំងណាមកបំផ្លាញបានឡើយ លប់បំបាត់នយោបាយជ្រុលនិយមគ្រប់រូបភាព ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្តទាំងផ្លូវកាយ និងផ្លូវចិត្ត
ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក និងការពារព្រះមហាក្សត្រជាទីសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុតមិនឱ្យជនណាមកបំពារបំពានបានឡើយ។
បន្តពង្រឹងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងលើក- កម្ពស់ការគោរពសិទ្ធិមនុស្សតាមគន្លងនីតិរដ្ឋ។ ចូលរួមសកម្មក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាល ទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដោយគោរពម៉ឺងម៉ាត់តាម ច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត
បន្តជំរុញដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានាប្រកបដោយឆន្ទៈមុតស្រួច និងសង្គតិភាព តាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការអភិវឌ្ឍ។ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ខិតខំជំរុញកំណើនសេដ្ឋកិច្ច ឆ្នាំ ២០២៤ ឱ្យបានសម្រេចតាមការគ្រោងទុក លើមូលដ្ឋានប្រើប្រាស់ដោយឈ្លាសវៃនូវភាពអំណោយផលនានារបស់កម្ពុជា និងការជំរុញអនុវត្តនូវយុទ្ធសាស្ត្រ និងក្របខណ្ឌគោលនយោបាយនានារបស់រាជរដ្ឋាភិបាលនៅក្នុងវិស័យសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព បន្តជំរុញការអភិវឌ្ឍប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និង ចីរភាពហិរញ្ញវត្ថុ តាមស្មារតី “មិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់” និងស្មារតីបុរេសកម្ម សំដៅធានាសន្តិសុខ ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន ជាពិសេសប្រជាជនក្រីក្រ និង ងាយរងគ្រោះទាំងនៅទីជនបទ និងទីប្រជុំជន។ ព្រមជាមួយនោះ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផលនូវកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ចំណុច និងកម្មវិធីជំនួយសង្គមផ្សេងៗទៀត
ដើម្បីធានាស្ថិរ ភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាជន បន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាល លើកកម្ពស់សុខុមាលភាពសង្គម និងជំរុញការអភិវឌ្ឍធនធានមនុស្ស បន្តលើកកម្ពស់ជីវភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន និងអតីតយុទ្ធជន លើកកម្ពស់ ការការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍របស់កម្មករ និយោជិត និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា របស់អាជីវករ អ្នកលក់ដូរ និងអ្នកប្រកបរបររកស៊ីផ្សេងៗទៀតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
៨- មហាសន្និបាតបញ្ជាក់នូវជំហររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តជំរុញអនុវត្តយ៉ាងសកម្មនូវ នយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ លើមូលដ្ឋានគោរពគោលការណ៍នានានៃធម្មនុញ្ញរបស់អង្គ- ការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា និងបង្កើនការចូលរួម សកម្មក្នុងកិច្ចការអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពរបស់តំបន់ និងពិភព លោក។ ព្រមជាមួយនេះ ក្នុងស្ថានភាពដែលសភាពការណ៍អន្តរជាតិកំពុងមានការវិវត្តដ៏ស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់នោះ គណបក្សប្រជាជនកម្ពុជាសូមអំពាវនាវដល់បណ្តារដ្ឋ និងភាគីដែលពាក់ព័ន្ធនឹង ជម្លោះនៅតាមតំបន់នានា សូមព្យាយាមរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាដើម្បីធានានូវសុខសន្តិ ភាព ភាតរភាព និងវឌ្ឍនភាពជាសាកល។ កម្ពុជា ដែលធ្លាប់ឆ្លងកាត់មហាវិនាសកម្មនៃសង្គ្រាមដ៏រ៉ាំរ៉ៃ យល់យ៉ាង ច្បាស់អំពីតម្លៃនៃសន្តិភាព បើប្រជាជនត្រូវបាត់បង់សន្តិភាពហើយ ប្រជាជននឹងត្រូវបាត់បង់អ្វីទាំងអស់ ហើយ សន្តិភាពមិនអាចនឹងបង្កើតបានដោយសង្គ្រាមឡើយ។
៩- មហាសន្និបាតផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការកសាង និងពង្រឹងគណបក្សឱ្យកាន់តែរឹងមាំ និង ស្អាតស្អំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ផ្សារភ្ជាប់ជាមួយ ប្រជាជន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ សម្រាប់ការ កសាង និងការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨ ជាពិសេសការពង្រឹងគណៈកម្មាធិការនៃគណបក្សរាជធានី ខេត្ត និងក្រសួង ស្ថាប័ន ដើម្បីធានាដល់ការពង្រឹងរាល់អង្គការមូលដ្ឋានរបស់គណបក្ស និងការកសាងជួរមន្ត្រីនៅគ្រប់ថ្នាក់ ប្រកបដោយគុណធម៌ និងសមត្ថភាព។
មហាសន្និបាតណែនាំដល់គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ត្រូវខិតខំអនុវត្ត ឱ្យបានល្អប្រសើរនូវសេចក្តី- សម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលស្ដីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមា ជិកព្រឹទ្ធសភា នីតិកាលទី ៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិ ទី៤ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការដឹកនាំរបស់គណបក្សទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
មហាសន្និបាត សូមអំពាវនាវដល់បងប្អូនជនរួមជាតិគ្រប់ទិសទី សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយនៅក្រោម
ដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល
នីតិកាលទី៧នៃរដ្ឋសភា ដើម្បីថែរក្សាសន្តិភាព ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបង្កើតសមិទ្ធផលធំៗថ្មីៗទៀត ក្នុងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ៕
ដោយ : សិលា