ព័ត៌មានទាន់ហេតុការណ៍៖

ចិនជំរុញឱ្យពលរដ្ឋពាក់ម៉ាស់ឡើងវិញក្រោយមានករណីកើនឡើងជំងឺផ្លូវដង្ហើម

ចែករំលែក៖

ក្នុងបរិបទនៃការកើនឡើងនៃជំងឺឆ្លងផ្លូវដង្ហើម ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺរបស់ប្រទេសចិន កាលពីថ្ងៃទី ៩ ធ្នូ បានចេញសេចក្តីជូនដំណឹងមួយ ដោយតម្រូវឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ពេលទៅទីសាធារណៈ។
សេចក្តីជូនដំណឹងដែលបានបង្ហោះនៅលើគណនី WeChat ផ្លូវការរបស់ការិយាល័យគ្រប់គ្រង និងបង្ការជំងឺជាតិរបស់ប្រទេសចិនបានគូសបញ្ជាក់ពីអ្នកមានជំងឺប្រចាំកាយចំនួន៥ប្រភេទដែលតម្រូវឱ្យមានមា៉ស់។
អាស្រ័យហេតុនេះ សេចក្តីជូនដំណឹងនេះ តម្រូវឱ្យអ្នកដែលមានជំងឺផ្លូវដង្ហើមឬអ្នកដែលមានរោគសញ្ញាពាក់ព័ន្ធត្រូវពាក់ម៉ាស់ នៅពេលចេញទៅទីសាធារណៈក្នុងផ្ទះ ឬនៅជិតអ្នកដទៃ (ចម្ងាយយ៉ាងតិចជាង ១ម៉ែត្រ)។ មនុស្សពេលទៅមណ្ឌលសុខភាពដើម្បីពិនិត្យនិងព្យាបាល អមដំណើរ ថែទាំឬសួរសុខទុក្ខអ្នកជំងឺ។ អ្នកខាងក្រៅដែលចូលទៅកន្លែងដែលក្រុមងាយរងគ្រោះប្រមូលផ្តុំ ដូចជាមណ្ឌលថែទាំ កន្លែងសុខុមាលភាពសង្គម ឬកន្លែងថែទាំកុមារក៏តម្រូវឱ្យពាក់ម៉ាស់ផងដែរ។
បន្ថែមពីលើនេះ ក្នុងអំឡុងពេលនៃការកើនឡើងនៃជំងឺឆ្លងផ្លូវដង្ហើម វិស័យវេជ្ជសាស្ត្រ សេវាម្ហូបអាហារ ការសម្អាត សន្តិសុខ និងបុគ្គលិកសេវាសាធារណៈផ្សេងទៀតនៅក្នុងកន្លែងសំខាន់ៗដូចជា មណ្ឌលថែទាំមនុស្សចាស់ កន្លែងសុខុមាលភាពសង្គម កន្លែងថែទាំកុមារ និងសាលារៀនក៏ត្រូវពាក់ម៉ាស់ផងដែរ។
ការប្រកាសខាងលើពីទីភ្នាក់ងារគ្រប់គ្រងជំងឺរបស់ប្រទេសចិន ត្រូវបានធ្វើឡើងក្នុងបរិបទដែលអត្រាកើតជំងឺផ្លូវដង្ហើមក្នុងប្រទេសកើនឡើងក្នុងរដូវរងា ដែលបណ្តាលឱ្យមន្ទីរពេទ្យជាច្រើនផ្ទុកលើសចំនួន និងបុគ្គលិកពេទ្យធ្វើការប្រកបដោយផលិតភាពអតិបរមា។ យោងតាមការព្យាករណ៍របស់អ្នកជំនាញវេជ្ជសាស្ត្រចិន បន្ទាប់ពីរលកនៃការឆ្លងលើកុមារ ចំនួនអ្នកជំងឺវ័យចំណាស់ដែលស្វែងរកកន្លែងព្យាបាលនៅក្នុងប្រទេសនេះអាចឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងខែធ្នូ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖