កាលពីថ្ងៃទី១០ ខែធ្នូ ចលនាអ៊ីស្លាមហាម៉ាសបានព្រមានថា គ្មានចំណាប់ខ្មាំងណាម្នាក់នឹងចាកចេញពីតំបន់ហ្គាហ្សា ដោយនៅមានជីវិតរស់នោះឡើយ លុះត្រាតែមានចចារឲ្យដោះលែងយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ អ្នកនាំពាក្យក្រុមហាម៉ាស់បានព្រមានថា ប្រសិនបើអ៊ីស្រាអែលមិនផ្លាស់ប្តូរអ្នកទោស មិនចរចា និងមិនបំពេញតាមការទាមទាររបស់ពួកគេ អ៊ីស្រាអែលនឹងមិនទទួលយកចំណាប់ខ្មាំងមកវិញទាំងរស់នោះទេ។
កន្លងមក នៅចុងខែវិច្ឆិកា មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក បាសេម ណេម បានប្រកាសថា ចលនាត្រៀមដោះលែងទាហានទាំងអស់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនទាំងអស់។
អ៊ីស្រាអែលនិយាយថា នៅតែមានចំណាប់ខ្មាំងចំនួន ១៣៧ នាក់ នៅក្នុងតំបន់ហ្គាហ្សា ខណៈដែលសកម្មជននិយាយថា ជនជាតិប៉ាឡេស្ទីនប្រហែល ៧០០០ នាក់កំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល។
កាលពីថ្ងៃទី១០ ខែធ្នូ ប្រភពមួយបាននិយាយថា ទាំងក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម បានជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នាដោយហិង្សាជាមួយកងកម្លាំងអ៊ីស្រាអែល នៅជិតទីក្រុង ខាន់ យូនីស។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានអំពាវនាវឲ្យក្រុមហាម៉ាសចុះចាញ់។ លោកបានមានប្រសាសន៍ថា “នេះគឺជាការចាប់ផ្តើមនៃទីបញ្ចប់សម្រាប់ក្រុមហាម៉ាស… ចុះចាញ់ឥឡូវនេះ”។
កាលពីថ្ងៃទី 10 ខែធ្នូផងដែរ អ៊ីស្រាអែលបានប្រកាសថា ខ្លួនបានវាយប្រហារលើគោលដៅជាង 250 ក្នុងរយៈពេល 24 ម៉ោង រួមទាំងទីតាំងទំនាក់ទំនងយោធារបស់ក្រុមហាម៉ាស ផ្លូវរូងក្រោមដីនៅហ្គាហ្សាភាគខាងត្បូង និងមជ្ឈមណ្ឌលបញ្ជាការយោធានៃក្រុមហាម៉ាស់នៅ Shejaiya ៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN-VNA