ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រុងប្រៀបរៀបចំពិធីមិទ្ទិញរំឭកខួបលើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការកងទ័ពជើងគោក

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រុងប្រៀបរៀបចំពិធីមិទ្ទិញរំឭកខួបលើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។

កិច្ចប្រជុំបានលើកយករបៀបវរៈរួមមាន៖

ទី១ បច្ចុប្បន្នភាពលើការងាររៀបចំប្រុងប្រៀប របស់អនុគណៈកម្មការទាំង៥ ។

ទី២ មតិចូលរួម និងពិភាក្សារបស់សមជិកនៃអង្គពិធី

អញ្ជើញមានមតិបូកសរុប និងផ្តល់អនុសាសន៍ណែនាំបន្ថែម លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានមានប្រសាសន៍ថា អនុគណៈកម្មការទាំង៥ ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ច និងអនុវត្តន៍ការងារត្រៀមរៀបចំរប្រុងប្រៀបពិធីមិទ្ទិញរំឭកខួបលើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការកងទ័ពជើងគោក នាពេលខាងងប្រព្រឹត្តិទៅបានរលូន និងទទួលបានលទ្ធផលល្អតាមការរំពឹងទុក ។

សូមបញ្ជាក់ថា៖ កម្ពុជាបានទទួលបាននូវសុខសន្តិភាព ពេញលេញនៅទូទាំងប្រទេស ការកែរ សម្រួលតួនាទី ភារកិច្ច និង រចនាសម្ព័ន្ធចាត់តាំងកងទ័ព ស្របតាមផែនការកែទំរង់ របស់កងយោធពលខេមរភូមិន្ទ នាពេលនោះ បញ្ជាការដ្ឋាន កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ត្រូវបានបង្កើតឡើងដោយត្រូវបាន ផ្តាច់ចេញពី អគ្គសេនាធិការនៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៩ ហើយកងទ័ព ជើងគោក បានកំណត់យក ថ្ងៃទី ២៤ ខែ មករា ជារៀងរាល់ឆ្នាំ ជាថ្ងៃកំណើតរបស់ ខ្លួនចាប់ពីពេលនោះមក ហើយថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២៤ នេះ បញ្ជាការដ្ឋានកងទ័ពជើងគោនមានអាយុកាល គម្រប់ ២៥ឆ្នាំហើយ ៕

ដោយ ៖ សហការី


ចែករំលែក៖