ព័ត៌មានទាន់ហេតុការណ៍៖

យុវជន យុវតី កម្ពុជា រៀនពូកែៗណាស់បច្ចប្បន្ន ! ប្អូនៗ ជ័យលាភី និស្សិតឆ្នើម ៥រូប នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រឡងជាប់ស្ថាពរ នៃការប្រឡង IP Paris និងត្រូវបានជ្រើសរើសចូលរៀន នៅសាលាវិស្វកម្មល្បីៗ (Grande Ecole) របស់ប្រទេសបារាំង

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅរសៀលថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២៣ សូមចូលរួមអបអរសាទរ ដល់ប្អូនៗ ជ័យលាភី និស្សិតឆ្នើម ៥រូប នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រឡងជាប់ស្ថាពរ នៃការប្រឡង IP Paris និងត្រូវបានជ្រើសរើសចូលរៀន នៅសាលាវិស្វកម្មល្បីៗ (Grande Ecole) របស់ប្រទេសបារាំង។

ប្អូនៗនិស្សិតឆ្នើមរួមមាន :

១. កញ្ញា ចូវ យូអ៊ី មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ជាអតីតសិស្សសាលាវិទ្យាល័យមង្គលបូរី សព្វថ្ងៃជានិស្សិតឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Ecole Polytechnique ។

២. លោក សេន សុវឌ្ឍនា មានស្រុកកំណើតនៅខេត្តបាត់ដំបង ជាអតីតសិស្សនៃវិទ្យាល័យព្រះមុនីវង្ស សព្វថ្ងៃជានិស្សិតឆ្នាំទី៣ ដេប៉ាតឺម៉ង់សំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Ecole Polytechnique ។

៣. កញ្ញា ឃុន ស៊ីវលុយ មានស្រុកកំណើតនៅរាជធានីភ្នំពេញ ជាអតីតសិស្សវិទ្យាល័យទួលទំពួង សព្វថ្ងៃជានិស្សិតឆ្នាំទី៣ ជំនាញ ស្ថាបត្យកម្ម ក្នុងដេប៉ាតឺម៉ង់ស្ថាបត្យកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Ecole Polytechnique ។

៤. លោក បាន ប៊ុនរ៉ុង មានស្រុកកំណើតនៅខេត្ត កណ្តាល បានបញ្ចប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០២១ នៅវិទ្យាល័យ ចំណេះទូទៅ និង បច្ចេកទេសហ៊ុនសែន ជម្ពូវ័ន បច្ចុប្បន្ន ជានិស្សិតឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា ENSAE ។

៥. កញ្ញា ស្រ៊ឹម សុគន្ធី មានស្រុកកំណើតនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ជាអតីតសិស្សវិទ្យាល័យហ៊ុនសែនកោះធំ បច្ចុប្បន្ន ជានិស្សិតឆ្នាំទី៣ ជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) ក្នុងដេប៉ាតឺម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រឡងជាប់នៅសាលា Télécom Paris ៕

ដោយ ៖ សិលា 


ចែករំលែក៖