ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចចាត់តាំងលោក នេត្រ ភក្ត្រា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជំនួសលោក ព្រុំ សុខា។ នេះបើយោងតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
ជាមួយគ្នានេះ ក្នុងសេចក្តីសម្រេចដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងលោក សរ ចំរុង ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះផងដែរ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេច ៖
ប្រការ ១ ៖ សម្រួលភារកិច្ច លោក ព្រុំ សុខា ពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។
ប្រការ ២ ៖
១. ចាត់តាំង លោក នេត្រ ភក្ត្រា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជំនួស លោក ព្រុំ សុខា។
២. ចាត់តាំង លោក សរ ចំរុង ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។
ប្រការ ៣ ៖ ស្ថាប័នគណបក្សដែលពាក់ព័ន្ធ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និង លោក ដែលមានឈ្មោះក្នុងប្រការ ១ និងប្រការ ២ ត្រូវប្រតិបត្តិតាមសេចក្តីសម្រេចនេះ៕
ដោយ ៖ សហការី