ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- អង្គការសង្គមស៊ីវិលធ្វើអ្វីត្រូវមានការអនុញ្ញាតត្រឹមត្រូវ តាមតម្រូវការរបស់ស្ថាប័នរដ្ឋ =  មិនមែនឲ្យស្ថាប័នរដ្ឋតម្រូវចិត្តខ្លួនទេ?

២- ភ្លើងទៀនកំពុងញែកកម្លាំងឲ្យបោះឆ្នោតឲ្យឆន្ទៈខ្មែរ = ក្នុងពេលដែលរ៉ុងឈុនទៅចូលជាមួយបេះដូងជាតិ។

៣- បេះដូងធំរបស់កម្ពុជាគឺបង្ហាញជាក់ស្តែងដល់មតិជាតិនិងអន្តរជាតិ = មិនដូចប្រទេសធំខ្លះតែមានបេះដូងតូចទេ?

៤- កម្មវិធីផ្សាយ ” កម្ពុជាសប្តាហ៍នេះ “ របស់វិទ្យុអាស៊ីសេរី = គឹសម្រាប់តែវាយប្រហារមកលើជាតិសាសន៍ខ្មែរ ដែលជាចរិតប្រតិកិរិយារបស់ពួកខ្ញុំកញ្ជះបរទេស?

៥- ការនិយាយរិះគន់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជាពីរឿងទទួលស្វាគមន៍ភ្ញៀវនាវាវេស្ទ័រដាំ  = ឆ្លុះបញ្ចាំងថា ជុន ចាន់បុត និង សម ប៉ូលីជាអ្នករើសអើងជាតិសាសន៍។

៦-  ការបាត់បង់ទឹកដីខ្មែរជាបន្តបន្ទាប់មានចារក្នុងប្រវត្តិសាស្ត្រយ៉ាងច្បាស់ = ក៏ប៉ុន្តែទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិជ្រុលនិយមនិយាយបំពានប្រវត្តិសាស្ត្រដាក់កំហុសមកលើមេដឹកនាំដែលបានខិតខំដោះស្រាយបោះបង្គោលព្រំដែនការពារទឹកដីដែលនៅសេសសល់ទៅវិញ?

៧- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិដែលអួតថាខ្លួនស្នេហាជាតិ = មិនបានត្រូវស្វាគមន៍ពីប្រជាជនកម្ពុជាទេ នៅដេកវាយប្រហារពីចម្ងាយលើមេដឹកនាំប្រទេសដែលមានការគាំទ្រពីប្រជាជន។

៨- ជនក្បត់ជាតិដែលអស់ផ្លូវដើរ = នៅដេកឯបរទេសរិះរកឧបាយកលគ្រប់បែបយ៉ាងដើម្បីបន្លំប្រវត្តិសាស្ត្របំភាន់សាធារណមតិជាតិអន្តរជាតិ?

៩- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នៅតែព្រហើនបន្តប្រមាថអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពជា = អញ្ចឹងបានជាត្រូវប្រជាជនកម្ពុជាទាត់ចោលឲ្យនៅនីរទេសរហូតងាប់តៃហោងតទៅ។

១០- ការនិយាយអហោសិកម្មលើមរណភាពរបស់ថៅកែណាហ្គាវើល = គឺមានសតិអារម្មណ៍ប្រមាថដល់ជនដែលបានមរណកាលទៅ គឺវប្បធម៌អសីលឌឺដល់ស្លាប់ ប្រហែលជាអ្នកថាឲ្យថៅកែមិនចេះងាប់ទេមើលទៅ? ៕

ដោយ ៖ សហការី


ចែករំលែក៖