ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហមManUnitedធ្លាក់ចេញពីChampions Leagueក្រោយចាញ់Bayernនៅក្នុងទឹកដី

ចែករំលែក៖

​ក្រុមបាល់ទាត់បិសាចក្រហមManchester Unitedបានធ្លាក់ចេញពីក្របខ័ណ្ឌកំពូលរបស់ទ្វីបអឺរ៉ុបChampions Leagueបន្ទាប់ពីបរាជ័យក្រោមថ្វៃជើងក្រុមBayern Munichដោយលទ្ធផល១-០ដែលវាកាន់តែដាក់សំពាធកាន់ខ្លាំងឡើងលើគ្រូបង្វឹកលោក Erik ten Hag

​នៅក្នុងការប្រកួតកាលពីយប់មិញនេះ បិសាចក្រហមត្រូវការជាចាំបាច់យកឈ្នះឲ្យបានដើម្បីឡើងទៅវគ្គបន្ត ប៉ុន្តែពួកគេមិនអាចធ្វើបានហើយត្រូវបានក្រុមភ្ញៀវស៊ុតបញ្ចូលទី១គ្រាប់វិញដោយកីឡាករKingsley Comanក្នុងនាទីទី៧០ ចំណែកក្រុមដាណឺម៉ាកCopenhagen បានយកឈ្នះលើក្រុមទួរគី  Galatasaray ដោយលទ្ធផល១-០។ យោងតាមលទ្ធផល៦ប្រកួតនៅក្នុងពូល Aក្រុមBayern Munichបានទទួល១៦ពិន្ទុ ក្រុមលេខ២Copenhagen មាន៨ពិន្ទុ ហើយក្រុម លេខ៣ Galatasaray  មាន៥ពិន្ទុអាចទៅលេងវគ្គPlay-Off នៃកម្មវិធី Europa League

​ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស  Harry Kane បាននិយាយប្រាប់សារព័ត៌មាន TNT Sports ថា “ ការប្រកួតថ្ងៃនេះពិតជាល្អខ្លាំងណាស់ដែលយើងអាចគ្រប់គ្រងការប្រកួតបានដោយមានឱកាសស៊ុតបាល់បញ្ចូលទីបានយ៉ាងច្រើន។ ទោះបីជាដឹងថាយើងអាចឡើងទៅវគ្គបន្ទាប់ដោយស្វ័យប្រវត្តិក៏ដោយ ក៏យើងនៅមានកំលាំងចិត្តដើម្បីទទួលបានជ័យជម្នះដើម្បីបង្ហាញថាយើងមានសមត្ថភាពរកជោគជ័យនៅក្នុងវគ្គបន្តបន្ទាប់ទៀតក្នុងកម្មវិធីChampions Leagueនេះ”៕

ដោយ៖ ភារៈ​


ចែករំលែក៖