ព័ត៌មានទាន់ហេតុការណ៍៖

ការជ្រើសរើសសាលាចំណេះទូទៅសាធារណៈ ក្នុងការស្នើសុំម៉ាស៊ីនផ្ទុកមាតិកាឌីជីថល (Local Content Server) សម្រាប់គាំទ្រការបង្រៀន និងរៀនតាមបែបឌីជីថល

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគម្រោងអង្គការសេវាកម្មអភិវឌ្ឍន៍លីចតេនស្ទិន (Liechtenstein Development Service – LED) បានអភិវឌ្ឍប្រព័ន្ធសិក្សាសាលាឌីជីថល ដែលមានរួមបញ្ចូលធនធានអប់រំឌីជីថល សម្រាប់គ្រូ សិស្ស និស្សិត និងសាធារណជន អាច ចូលសិក្សា បានដោយសេរី និងឥតគិតថ្លៃ ដែលជាផ្នែកមួយ នៃការគាំទ្រ គោលនយោបាយ លើកកម្ពស់ ការសិក្សាពេញមួយជីវិតរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមចក្ខុវិស័យ របស់ក្រសួងអប់រំ យុវជន និងកីឡា។

គម្រោង បានរៀបចំ ម៉ាស៊ីនផ្ទុក មាតិកា ឌីជីថល ចំនួន ១០គ្រឿង សម្រាប់ផ្ដល់ជូន គ្រឹះស្ថានសិក្សាសាធារណៈ  ដើម្បីប្រើប្រាស់ជាប្រយោជន៍ ដល់ ការសិក្សាស្រាវជ្រាវ របស់គ្រូបង្រៀន និងសិស្ស នៅតាមគ្រឹះស្ថានសិក្សានីមួយៗ ដែលអាចចូលប្រើបានដោយពុំចាំបាច់មានអ៊ីនធឺណិត។ ម៉ាស៊ីនផ្ទុកមាតិកាឌីជីថលនេះ នឹងផ្ដល់ជូន សាលាមធ្យមសិក្សាសាធារណៈ ចំនួន ១០ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានលទ្ធភាពប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

-គ្រឹះស្ថានសិក្សាសាធារណៈដែលមានបំណងចូលរួមអនុវត្តគម្រោងនេះ សូមដាក់ពាក្យស្នើសុំ ដោយ ចូល ទៅ បំពេញព័ត៌មាន តាមតំណ ៖ https://bit.ly/ReLED_LCS

-ទទួលពាក្យស្នើសុំចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

-សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន តាមរយៈអាសយដ្ឋានអ៊ីមែល៖ dit.its@moeys.gov.kh ឬតេឡេក្រាម៖ 088 696 9559 (លោក ចំរើន សុវណ្ណឌី)៕

ដោយ ៖ សហការី


ចែករំលែក៖