ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តបានឱ្យដឹងថា÷នៅវេលាម៉ោង១១ និង ១០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់មួយកើតឡើងរវាងរថយន្តបុកម៉ូតូ ស្ថិតនៅលេីផ្លូវជាតិលេខ៥៧ ចន្លោះគីឡូម៉ែត្រលេខ 98 -99 ស្ថិតក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សរបួសធ្ងន់ ០២ នាក់,ស្រាល០២នាក់ គ្មានរបួស០៥ នាក់ និងខូចខាតរថយន្តស្រាល ០១គ្រឿង,ម៉ូតូធ្ងន់ ០១គ្រឿង។
១-អ្នកបើករថយន្តរត់គេចពីកន្លែងកើតហេតុ បើកបររថយន្តម៉ាក Ford Ranger Rapter ពណ៌ខៀវ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កម្ពុជា KOMPHEAK រត់គេចចេញពីកន្លែងកើតហេតុបាត់។
២-អ្នកបើកបរម៉ូតូទី១ ឈ្មោះ ប៉ុល សុភារ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (របួសធ្ងន់) បើកបរម៉ូតូម៉ាក Hongda dream ពណ៍ខ្មៅ ស៊េរីឆ្នាំ២០០៣ ពាក់ផ្លាកលេខ បាត់ដំបង 1O 1163 អ្នករួមដំណើរម៉ូតូទី១ឈ្មោះ យ៉ា យូរី ភេទស្រី អាយុ៩ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( របួសធ្ងន់ )អ្នករួមដំណើរម៉ូតូទី១ម្នាក់ទៀតឈ្មោះ ប៉ុល ស្រីឡាយ ភេទស្រី អាយុ៨ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( របួសស្រាល) អ្នករួមដំណើរទី១ម្នាក់ទៀតឈ្មោះ រ៉ា រិទ្ធី ភេទប្រុស អាយុ១០ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( របួសស្រាល)។
៣-អ្នកបើកបរម៉ូតូទី២ ឈ្មោះ ស៊ីម នាង ភេទស្រី អាយុ ៣០ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (គ្មានរបួស) បើកបរម៉ូតូម៉ាក Hongda dream ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ប៉ៃលិន1C 1572 អ្នករួមដំណើរម៉ូតូទី២ឈ្មោះ បាន ភ័ន ភេទប្រុស អាយុ១៣ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( គ្មានរបួស )អ្នករួមដំណើរម៉តូទី២ម្នាក់ទៀតឈ្មោះ បាន ស្រី ភាស់ ភេទស្រី អាយុ ១០ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(គ្មានរបួស)អ្នករួមដំណើរម៉ូតូទី២ម្នាក់ទៀតឈ្មោះ បាន ស្រីភា ភេទស្រី អាយុ៧ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( គ្មានរបួស)
អ្នករួមដំណើរម៉ូតូទី២ម្នាក់ទៀត ឈ្មោះ អាត ស្រីអៃ ភេទស្រី អាយុ៧ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( គ្មានរបួស)។
នគរបាលជំនាញនៃស្នងការខេត្តបានបន្តថា÷ករណីខាងលើនេះមូលហេតុបណ្តាលមកពីកត្តាមនុស្សបើកបរម៉ូតូវ៉ាជែងគ្នា ពីលិច ទៅ កើត ទាក់ដៃចង្កូតគ្នា បណ្ដាលឱ្យដួលបោកទៅហ្នឹងផ្លូវថ្នល់ ខណ:ពេលនោះស្រាប់តែមានរថយន្ត១គ្រឿងបើកបរបញ្ច្រាសទិសគ្នាពីកើតទៅលិច បណ្ដាលឱ្យបុករះពីក្រោយរួចកិនតែម្ដង។
បច្ចុប្បន្ន: វត្ថុតាងកម្លាំងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តប៉ៃលិន បានយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីពេលក្រោយ ៕
ដោយ៖ ស សារ៉េត