ព័ត៌មានទាន់ហេតុការណ៍៖

រកសុីចង់មានចង់បាន លក់ខ្ញីដុំមិន​ទាន់ហាន់និងខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite បំផ្លាញសុខភាពអ្នកដទៃ តើអ្នកមានសេចក្តីសុខទេ !

ចែករំលែក៖

ភ្នំពេញ ៖ នោះចប់បាត់ហើយសុទ្ធតែសារធាតុគីមី…ចាប់មិនចេះអស់ , ដូច្នេះសូមសួរថា៖ «បើអ្នកចង់ រកសុីចង់មានចង់បាន លក់ខ្ញីដុំមិន​ទាន់ហាន់និងខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite បំផ្លាញសុខភាពអ្នកដទៃ តើអ្នកមានសេចក្តីសុខទេ ! » ។ 

សូមបញ្ជាក់ថា៖ មន្ត្រីជំនាញបានរកឃើញ ខ្ញីដុំមិន​ទាន់ហាន់ចំនួន ៩៤០​គីឡូក្រាម និងខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite ចំនួន ២០​គីឡូ​ក្រាម និងមើមខ្ញីត្រាំចំនួន៦០គីឡូ​ក្រាម រួមទាំងសារធាតុ Sodium Hydrosulfite ចំនួន ៣.៨ គីឡូក្រាមផង​ដែរ ដូចនេះ​មន្ត្រីជំនាញបាន​សម្រេចចាត់វិធានការបន្តតាមនីតិវិធីភ្លាម​ៗ ។  ក្រោយពីបានចុះត្រួតពិនិត្យទីតាំងកែឆ្នៃ និងចែកចាយខ្ញីហាន់១​កន្លែង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៣ ។

សារធាតុ Sodium Hydrosulfite ជាប្រភេទសារធាតុគីមីហាមឃាត់ និងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដាក់បន្ថែមក្នុងម្ហូបអាហារទេ ដែលការទទួលទាននូវសារធាតុនេះ អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធ​ឈាម​​​​ចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស ឬគ្រោះថ្នាក់ដល់ជីវិតផ្សេងៗទៀត ។ 

អ្នករកសុីបែបៗនេះ ស្មើនឹងមានចេតនា សម្លាប់អ្នកបរិភោគដោយលក្ខណះប្រយោល គួរជំនាញមានវិធានការតឹងតែង លើនីតិវិធី ដើម្បីការពារដល់ សុខភាព ប្រជាពលរដ្ឋយើង៕

ដោយ ៖ សហការី


ចែករំលែក៖