ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំងឺ ៣នាក់ មានជំងឺក្រួសក្នុងបង្ហួរនោម, ក្រួសក្នុងប្លោកនោម និងរីកក្រពេញប្រូស្តាត ត្រូវបានសម្តេចធិបតី និងលោកស្រីវេជ្ជបណ្ឌិត ជួយអោយគ្រូពេទ្យពិនិត្យព្យាបាល

ចែករំលែក៖

ភ្នំពេញ ៖ មានអ្នកជំងឺ ៣នាក់ គឺ លោក វ៉ន ខ្វាន អាយុ ៣៥ឆ្នាំ, លោកស្រី ហុន ភាព អាយុ ៤៣ ឆ្នាំ  និង លោក អ៊ំ អាំ អាយុ ៥៥ ឆ្នាំ រស់នៅស្រុកបាធាយ ខេត្តកំពង់ចាម មានជំងឺក្រួសក្នុងបង្ហួរនោម, ក្រួសក្នុងប្លោកនោម និងរីកក្រពេញប្រូស្តាត ។ 

ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទេ្វ បានចាត់ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ( TYDA ) សហការជាមួយអង្គការឆឺជី (Tzu Chi) ជួយសម្របសម្រួលជូនគាត់ទាំងបីនាក់ បានចូលមកពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ។ 

ក្រោយពីសម្រាកព្យាបាល វះកាត់ និងឆ្លុះបំបែកក្រួសចេញដោយជោគជ័យ បច្ចុប្បន្ន សុខភាពគាត់បានរឹងមាំ និងត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយក្តីសប្បាយរីករាយ និងទឹកចិត្តគោរពថ្លែងអំណរគុណ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដ៏ជ្រាលជ្រៅបំផុត ។

អរគុណក្រុមគ្រូពេទ្យ TYDA ៕

ដោយ ៖ សហការី


ចែករំលែក៖