ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី «ការយល់ឃើញរបស់ប្រជាជនលើការប្រើប្រាស់សេវាសុខភាព» នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា៖ គោលបំណងនៃសិក្ខាសាលានេះ ដើម្បីចែករំលែកនូវលទ្ធផលស្រាវជ្រាវលើការប្រើប្រាស់សេវាថែទាំសុខភាព ការយល់ឃើញពី កម្រិតគុណភាពសេវាថែទាំសុខភាព និងកំរិតទំនុកចិត្តរបស់ប្រជាជនលើប្រព័ន្ធសុខាភិបាលទាំងសាធារណៈ និងឯកជន។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ការិយាល័យស្រុកប្រតិបត្តិនៃខេត្តទាំង៦ដែលស្ថិតក្នុងគំរោងស្រាវជ្រាវ និងមន្ត្រីនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ៕
ដោយ ៖ សហការី