ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីក្លែងឯកសារសារធារណ: និងប្រើប្រាស់ផ្លាកលេខសម្គាល់យានយន្តក្លែងក្លាយ (លួចផ្លាកលេខ) ប្រព្រឹត្តល្មើសនៅចំណុចផ្ទះលេខ៣១A ផ្លូវ៣៧៦ សង្កាត់បឹងកេងកងទី៣ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣។
ជនសង្ស័យឈ្មោះ ម៉ក រាជ្យ ភេទ ប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ៣២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។
វត្ថុតាងចាប់ដកហូត៖ រថយន្ត ០១គ្រឿង, អត្តសញ្ញាណប័ណ្ណ ០២ សន្លឹក (អត្ត.ក្លែងក្លាយ), កាតគ្រីរថយន្ត ០១ សន្លឹក ឈ្មោះ លៀប ដួងចរណៃ (ក្លែងក្លាយ), គល់មីញ៉ែត ០១ សន្លឹក, ពន្ធផ្លូវ ០១ សន្លឹក, ឆៀក ០១ សន្លឹក, លិខិតទិញលក់ ០១សន្លឹក។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធី៕
ដោយ ៖ សហការី