ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Facebook ស្វាគមន៍បណ្តាញសង្គមមួយទៀតនៅក្នុងតំបន់អឺរ៉ុប

ចែករំលែក៖

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយថា បណ្តាញសង្គមថ្មីឈ្មោះថា Threads បានដាក់ឲ្យប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ (ទី 14 ខែធ្នូ) ក្រោយពេល បើកដំណើរការជាសកលកាលពីក្នុងខែកក្កដា។

បណ្តាញសង្គមថ្មីឈ្មោះថា Threads នេះត្រូវបានបង្កើតឡើងដើម្បីប្រកួតប្រជែងជាមួយនឹងបណ្តាញសង្គម X ដែលពីមុនគេស្គាល់ថាTwitter របស់មហាសេដ្ឋី Elon Musk

លោក Mark Zuckerberg បានឲ្យដឹងនៅលើបណ្តាញសង្គម Threads ថ្ទាល់ថា ថ្ងៃនេះយើងបើក Threads ទៅកាន់ប្រទេសជាច្រើនទៀតនៅអឺរ៉ុប។ សូមស្វាគមន៍អ្នកទាំងអស់គ្នា

Threads ត្រូវបានដាក់ឲ្យប្រើប្រាស់លើបណ្តាលប្រទេសជាង១០០លើសកលលោកពេលបើកដំបូងដោយមានអ្នកប្រើប្រាស់រហូតដល់ទៅ១០០លាននាក់ក្នុងមួយសប្តាហ៏ដំបូង តែមិនបានដាក់ឲ្យប្រើប្រាស់នៅក្នុងតំបន់អឺរ៉ុបដោយសារតែពាក់ព័ន្ធនឹងច្បាប់មួយចំនួនដែលសហភាពអឺរ៉ុបធ្វើឡើងពង្រឹងជួយការពារទិន្នន័យរបស់អ្នកប្រើប្រាស់បណ្តាញសង្គម​និងការប្រកួតប្រជែងនៅក្នុងវស័យឌីជីថល។

ក្រុមហ៊ុន Meta បាននិយាយថាឥឡូវនេះអ្នកប្រើប្រាស់Threads នៅសហភាពអឺរ៉ុបអាចបង្កើតគណនី ដែលភ្ជាប់ទៅគណនី Instagram ដែលមានអ្នកប្រើប្រាស់ប្រហែល 2 ពាន់លាននាក់នៅជុំវិញពិភពលោក៕

ដោយ៖ ភារៈ

 


ចែករំលែក៖