ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីឧទ្យានុរក្សតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»​ បន្តចុះល្បាតតំបន់ការពារដែនជម្រកសត្វព្រៃ

ចែករំលែក៖

ខេត្ត​សៀមរាប៖ ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ​២០២៣នេះថា​ មន្រ្តីឧទ្យានុរក្សតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» បានចុះល្បាតរហូតដល់ចំណុចទឹកស្រក់ ស្ថិតក្នុងភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប​ កាលថ្ងៃទី១៤ ធ្នូម្សិលមិញនេះ។ 

ក្នុងថ្ងៃជាមួយគ្នានេះ មន្រ្ដីឧទ្យានុរក្សការិយាល័យតំបន់ការពារទេសភាពអង្គរ បានចុះល្បាតនៅចំណុចខាងត្បូងប្រាសាទបន្ទាយក្តី ស្ថិតនៅសង្កាត់គោកចក ក្រុងសៀរាប នៅចំណុចស្រះស្រង់ខាងជើង ស្ថិតនៅសង្កាត់នគរធំ ក្រុងសៀមរាប និងនៅចំណុចថ្នល់បណ្ដោយ ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី។ មន្ត្រីឧទ្យានុរក្សតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប បានដឹកនាំសហគមន៍សត្វខ្សិប ចុះល្បាតនៅត្រង់ចំណុចទូលតារាម ស្ថិតនៅភូមិរំជ្រៃច្រុះ និងចំណុចត្រពាំងដីក្រហម ស្ថិតនៅភូមិបល័្លង្ក ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។

ដោយឡែក មន្ត្រីឧទ្យានុរក្សការិយាល័យដែនជម្រកសត្វព្រៃបឹងពែរ បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គ និងសហគមន៍ព្រៃធំ បានចុះល្បាតដល់ចំណុចកូនជួង ស្ថិតនៅក្នុងភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ 

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក សហការជាមួយសហគមន៍ភ្នំពក ក៏បានចុះល្បាតនៅចំណុចជាំជន្លូស ស្ថិតនៅក្នុងភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង និងមន្ត្រីឧទ្យានុរក្សតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បានចុះល្បាតដល់ណុចភ្នំត្រយ៉ងទុង ស្ថិតនៅក្នុងភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប៕


ចែករំលែក៖