ព័ត៌មានទាន់ហេតុការណ៍៖

មានអាការថប់និងចុកដេីមទ្រូងខ្លាំងជាប្រចាំអស់រយៈពេលជាយូរ រំខានដល់ជីវភាពប្រចាំថ្ងៃរបស់គាត់និងមិនមានលទ្ធភាពព្យាបាល សំណាងណាស់ បានសម្តេចធិបតី និងលោកស្រីវេជ្ជបណ្ឌិតជួយទំនុកបម្រុងព្យាបាល

ចែករំលែក៖

ភ្នំពេញ ៖ អ៊ំស្រី អ៊ុំ មុំ អាយុ ៦៥ឆ្នាំ មានអាការថប់និងចុកដេីមទ្រូងខ្លាំងជាប្រចាំអស់រយៈពេលជាយូរ រំខានដល់ជីវភាពប្រចាំថ្ងៃរបស់គាត់និងមិនមានលទ្ធភាពព្យាបាល។

ដោយក្តីសប្បុរសសន្តោសប្រោសប្រណីដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ធ្វើការព្យាបាលនៅមជ្ឍមណ្ឌលជំងឺបេះដូងនិងមនុស្សចាស់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយអ៊ំស្រីមានបញ្ហាស្ទះសរសៃឈាមបេះដូងធ្ងន់ធ្ងរ (Bi-Vessel Disease)។

ក្រោយពីទទួលបានការព្យាបាល អ៊ំស្រី បានធូរស្បើយ និងមានសុខភាពរឹងមាំឡើងវិញ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញជាមួយអារម្មណ៍រំភើបរីករាយ និងថ្លែងអំណរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិតជាអនេក ។

រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាលត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

សូមអរគុណក្រុមគ្រូពេទ្យ TYDA

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia ៕

ដោយ ៖ សហការី


ចែករំលែក៖