ភ្នំពេញ ៖ «ទូរគមនាគមន៍» សំដៅដល់ដំណើរទៅនិងដំណើរមកក្នុងទីឆ្ងាយ, ផ្លូវទាក់ទងទៅវិញទៅមកឆ្ងាយ។ សព្វថ្ងៃពាក្យនេះប្រើសំដៅយកដំណើរទាក់ទង ឬប្រស្រ័យរកគ្នាដោយទូរស័ព្ទ ទាំងប្រើជាឈ្មោះក្រសួងមួយទទួលបន្ទុកខាងទូរលេខ ទូរស័ព្ទផង រួមជាមួយក្រសួងប្រៃសណីយ៍ : ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ នេះជាប្រភពពី ៖ វេចនានុក្រមសេដ្ឋកិច្ច របស់ក្រុមប្រឹក្សាអក្សរសាស្រ្តខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ហើយត្រូវបានធ្វើការចងក្រងដោយ លោក អុឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។ លោកបានបន្តថា៖
telecast
n., v. ការផ្សាយតាមទូរទស្សន៍, ផ្សាយតាមទូរទស្សន៍។
teleconference
n. កិច្ចពិភាក្សារវាងបណ្ដាមនុស្សនៅកន្លែងខុសគ្នាដោយប្រើទូរសព្ទ, មេក្រូនិងប្រដាប់បំពងសំឡេង។
telefax
n. ទូរសារ, ហ្វាក់។
telegram
n. ទូរលេខ, សារទូរលេខ, តេឡេក្រាម។
telegraph
n., v. ទូរលេខ (ម៉ាស៊ីនសម្រាប់ផ្ញើឬទទួលទូរលេខ) , ទូរលេខ, ផ្ញើសារទូរលេខ, វាយទូរលេខ, វាយតេឡេក្រាមទៅ, ផ្ញើទូរលេខទៅ
~ office ការិយាល័យទូរគមន៍។
telegraphic
adj. នៃឬតាមទូរលេខ
~ address អាសយដ្ឋានទូរគមន៍
~ transfer ការផ្ទេរ (ប្រាក់…) ដោយទូរគមន៍។
telegraphy
n. ទូរលេខសាស្ត្រ។
telemarketing
n. ម៉ាឃីតធីង ឬផ្សាយពាណិជ្ជកម្មតាមទូរសព្ទ
telemedicine
n. ទូរសុខាភិបាល, សុខាភិបាលពីចម្ងាយ។
telemessage
n. សារទូរសារឬសារទូរសព្ទ។
telepathy
n. ទូរវេទន៍
telephone
n., v. ទូរសព្ទ, វាយទូរសព្ទ
~ book (~ directory) សៀវភៅទូរសព្ទ
~ booth/ ~ box បន្ទប់សម្រាប់និយាយទូរសព្ទនៅតាមផ្លូវ
~ call ការហៅទូរសព្ទ
~ directory បញ្ជីឈ្មោះទូរសព្ទ
~ exchange កន្លែងបន្តប្រព័ន្ធទូរសព្ទ
~ numbers លេខទូរសព្ទ
~ orders ការបញ្ជាទំនិញតាមទូរសព្ទ
~ subscriber អ្នកជាវទូរសព្ទ
be on ~ ជាប់និយាយទូរសព្ទ, ជាប់លើកទូរសព្ទ
internal ~ ទូរសព្ទប្រើតែក្នុងរង្វង់សណ្ឋាគារ, ការិយាល័យឬផ្ទះ
take ~ call ឆ្លើយទូរសព្ទ
telephonist
n. ការីទូរសព្ទ
teleprinter/teletypewriter
n. ម៉ាស៊ីនបោះពុម្ពសារទូរលេខ
telesales
n. ការលក់តាមទូរសព្ទ
telescope
n., v. កែវយឹត, បុក, ទង្គិច
telext
n., v. ទូរលេខ, តេឡិច
~ interstates centre មជ្ឈមណ្ឌលទូរលេខក្នុងប្រទេស
~ Output of Price Information by Computer ប្រព័ន្ធកុំព្យូទ័រដែលផ្ដល់ព័ត៌មានអំពីថ្លៃនិងការលក់ដូរហ៊ុននៅលើផ្សារហ៊ុនអន្តរជាតិ
televise
v. ផ្សាយតាមទូរទស្សន៍
~d announcement សេចក្ដីប្រកាសតាមទូរទស្សន៍
television
n. ទូរទស្សន៍, ការផ្សាយតាមទូរទស្សន៍
~ debate ការជជែកដេញដោលតាមទូរទស្សន៍
~ rating ការធ្វើអត្រាអ្នកមើលកម្មវិធីទូរទស្សន៍
telex
n., v. ទូរសារ, ការបញ្ជូនឬផ្ញើតាមទូរសារ
~ interstates centre មជ្ឈមណ្ឌលទូរលេខក្នុងប្រទេស៕
ដោយ ៖ សិលា