ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ​ Jeep overland ពណ៌ខ្មៅ​ មួយគ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ -2CB-9963​ បើកបុកមនុស្សស្លាប់ រត់គេចខ្លួនជាភរិយាលោកមេធាវីម្នាក់ !

ចែករំលែក៖

ភ្នំពេញ ៖ គេចទៅណា លាក់មិនជិតទេ ! រថយន្ដ​ Jeep overland ពណ៌ខ្មៅ​ មួយគ្រឿង​ ពាក់​ស្លាក​លេខ​ 2CB-9963 ភ្នំពេញ​ បានបេីកបុកបុរស​អ្នកជិះម៉ូតូ​ម្នាក់​ បណ្ដាលអោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កេីតហេតុ​ រួចរត់គេចខ្លួន គេស្គាស់អត្តសញ្ញាណហើយ រថយន្តនេះ​មានម្ចាស់​ឈ្មោះ​ សុខ​ លីណា​ ភេទ​ស្រី​ អាយុ​ ៤​៨​ ឆ្នាំ​ ជាភរិយាលោកមេធាវីម្នាក់ ។ នេះយោងតាម ការបង្ហោះ លើ Facebook មុននេះ អាចអ្នកបង្ហោះទទួលព័ត៌មានច្បាស់ការណ៍តែម្តង ។ 

សូមបញ្ជាក់ថា៖ រថយន្ដ​ Jeep overland ពណ៌ខ្មៅ​ មួយគ្រឿង​ ពាក់​ស្លាក​លេខ​ 2CB-9963 ភ្នំពេញ​ បានបេីកបុកបុរស​អ្នកជិះម៉ូតូ​ម្នាក់​ បណ្ដាលអោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កេីតហេតុ​ កាល​ពី​យប់​ថ្ងៃ​ទី​ ១៤​ ខែធ្នូ​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ១០:៣០​ នាទី​ ។  ក្រោយ​កេីតហេតុ​អ្នក​បេីក​បររថយន្ត​ បាន​ទុក​រថយន្តចោល​រត់គេចខ្លួនបាត់​ ។  

ប្រភ​ពពី​អ្នកលេង Facebook បានបង្ហោះថា៖ រថយន្តនេះ​មានម្ចាស់​ឈ្មោះ​ សុខ​ លីណា​ ភេទ​ស្រី​ អាយុ​ ៤​៨​ ឆ្នាំ​ មាន​អាស័យដ្ឋាន​ផ្ទះលេខ​ ៥២​ ដេ​ ផ្លូវលេខ​ ៦៣​ ភូមិ​ ១៣​ សង្កាត់​ ទន្លេបាសាក់​ ខណ្ឌ​ ចំការមន​ រាជ​ធានីភ្នំពេ​ញ​ ជា​ភរិយារបស់លោក​មេធាវី​ម្នាក់​ ។  ចំណែក​ឯកសារដែល​បន្សល់ទុកនៅក្នុងរថយន្ត​ មាន​ឈ្មោះ​ ព្រហ្ម​​ វិចិត្រសុសក្ដា​ ដែល​ជា​កូន​មេធាវី​ម្នាក់​ ។  

នេះ​ជា​ករណី​គ្រោះថ្នាក់ចរាចរ​ ជនរងគ្រោះ​បាន​ស្លាប់ហេីយ​ ជនបង្ករ​ ឬ​ សាច់ញាតិ​ជនបង្ករ​ គួរ​មកចូលរួម​រំលែកទុក្ខ​សព​ជនរងគ្រោះ​ និង​ដោះស្រាយ​សំណងជូន​ជនរងគ្រោះផង​ ។  ការរត់គេចខ្លួន​ មិនមែន​ជាជម្រេីសល្អទេ។​ សង្ឃឹមថា​ សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​រក​ជនបង្ករ​មក​ទទួលខុសត្រូវចំពោះ​មុខច្បាប់​ ។

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ និងសមត្ថកិច្ចយល់ថា៖ ជនបងជាគ្រួសារអ្នកច្បាប់ ចឹងអាចយល់ពីកំហុសមួយនេះ៕

ដោយ ៖ សហការី


ចែករំលែក៖