ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៩៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧៩០គ្រឿង, រថយន្តធំ ១៩គ្រឿង, រថយន្តតូច ១៤៥គ្រឿង និងម៉ូតូ ៦២៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦២៥ គ្រឿង រថយន្តធំ ០៩គ្រឿង រថយន្តតូច ៨៤គ្រឿង និងម៉ូតូចំនួន ៥៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៥ថ្ងៃ ពីថ្ងៃទី១-១៥ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៨,៦៨៦គ្រឿង រថយន្តធំ ៨៦គ្រឿង រថយន្តតូច ១,៧៣៧គ្រឿង ម៉ូតូ ៦,៨៦៣ គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៨៥០គ្រឿង, រថយន្តធំ ៤០គ្រឿង, រថយន្តតូច ៨៥៧គ្រឿង និងម៉ូតូ ៥,៩៥៣គ្រឿង (៥,៩៥៣ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សហការី