ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៦ ខែធ្នូ រកឃើញយានយន្តល្មើសចំនួន ៦៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៨៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៨៦១គ្រឿង, រថយន្តធំ ៩គ្រឿង, រថយន្តតូច ២៤៨គ្រឿង និងម៉ូតូ ៦០៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦៤៧ គ្រឿង  រថយន្តធំ ០៣គ្រឿង រថយន្តតូច ១១៦គ្រឿង និងម៉ូតូចំនួន ៥២៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៦ថ្ងៃ ពីថ្ងៃទី១-១៦ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៩,៥៤៧គ្រឿង រថយន្តធំ ៩៥គ្រឿង រថយន្តតូច ១,៩៨៥គ្រឿង ម៉ូតូ ៧,៤៦៧ គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៤៩៧គ្រឿង(ពិន័យ៧៥០០គ្រឿង), រថយន្តធំ ៤៣គ្រឿង (ពិន័យ៤៣គ្រឿង) , រថយន្តតូច ៩៧៣គ្រឿង (ពិន័យ ៩៧៥គ្រឿង) និងម៉ូតូ ៦,៤៨១គ្រឿង (ពិន័យ៦,៤៨២ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ ៖ សហការី


ចែករំលែក៖