ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានកើតឡើងចំនួន ១៧លើក (យប់១៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៩នាក់ (ស្រី០នាក់), រងរបួសសរុប១៧នាក់ (ស្រី ០៦នាក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០៧នាក់ (ស្រី ៥និងមិនពាក់មួកសុវត្ថិភាព ១៦នាក់ (យប់១១នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០នាក់), ប្រជែងគ្រោះថ្នាក់ ០៣លើក (ស្លាប់ ៤នាក់), បត់គ្រោះថ្នាក់២លើក (ស្លាប់២នាក់), មិនប្រកាន់ស្តាំ១លើក (ស្លាប់១នាក់)៕
ដោយ ៖ សហការី