ខេត្តប៉ៃលិន៖ តាមប្រភពព័ត៌មានពីនគរបាលជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តប៉ៃលិន នៅវេលាម៉ោង១១និង១០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តនិងម៉ូតូបុកគ្នាដួលនៅលេីផ្លូវជាតិលេខ៥៧ ចន្លោះបង្កោលគីឡូម៉ែត្រលេខ ៩៩-១០០ នៅចំណុចភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ករណីខាងលើនេះបណ្ដាលឲឱ្យមនុស្ស របួសធ្ងន់ចំនួន២នាក់ និងខូចខាតម៉ូតូធ្ងន់មួយគ្រឿង។
ក្រោយពីកើតហេតុមានសមត្តកិច្ចនគរបាលជំនាញបានវាស់វែងកន្លែងកើតហេតុ ដែលករណីនេះឃើញតែម៉ូតូនៅកន្លែងកើតហេតុ រីឯរថយន្តបង្កបានបើកគេចបាត់។
ប្រភពពីជនរងគ្រោះបានប្រាប់សមត្តកិច្ចជំនាញថា មុនពេលកើតហេតុគាត់បានបើកបរម៉ូតូឌុបគ្នាពីកើតទៅលិច ពេលនោះស្រាប់តែមានរថយន្ត១គ្រឿងមិនស្គាល់ស្លាកលេខបានបើកបរមកពីកើតទៅលិចស្របទិសគ្នាក៏បុកពីក្រោយម៉ូតូដួលតែម្ដង។
អ្នកបើកបរម៉ូតូជាជនរងគ្រោះឈ្មោះ លី មីត ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(របួសបាក់ជើងខាងស្ដាំ) បើកបរម៉ូតូម៉ាក today(កូនទា) ពាក់ផ្លាកលេខ គ្មាន ខូចខាតធ្ងន់ ។
ចំណែកអ្នករួមដំណើរពីក្រោយឈ្មោះ សេន វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (របួសធ្ងន់បាក់ជើងខាងស្ដាំ)។
ចំពោះរថយន្តបង្កអ្នកបើកបរបានបើកគេចពីកន្លែងកើតហេតុបាត់។
បច្ចុប្បន្ន: វត្ថុតាងកម្លាំងជំនាញចរាចរណ៍ផ្លូវគោកខេត្ត បានយកម៉ូតូមករក្សាទុក និងស្រាវជ្រាវស៊ើបអង្កេតរកជនបង្កដើម្បីមកទទួលខុសត្រូវតាមផ្លូវច្បាប់៕
ដោយ៖ ស សារ៉េត