ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បោកចាននិងកែវក្នុងផ្ទះខ្លួនឯងបណ្តាលឱ្យរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅសង្គ្រោះ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ដោយសារតែសតិមិនល្អបានប្រេីហិង្សាដោយបោកចាន​និងកែវក្នុងផ្ទះបណ្តាលឱ្យរងរបួសខ្លួនឯងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះ។ 

ជនរងគ្រោះឈ្មោះ ហេង ចិត្រា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅកន្លែងកេីតហេតុ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៥និង០៥នាទីល្ងាច​ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ តាមផ្លូវជាតិលេខ៣ បុរីពិភពថ្មី១ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានឱ្យដឹងថា​ ជនរងគ្រោះមានសតិមិនល្អជាយូរមកហេីយ លុះមកដល់វេលាកេីតហេតុជំងឺរេីឡេីងក៏បានទាញចាន​និងកែវ​បោកនៅក្នុងផ្ទះបណ្តាលឱ្យបែកមុតប្រអប់ដៃរងរបួស។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០​ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖