ព័ត៌មានទាន់ហេតុការណ៍៖

លោក Nall Dariddh ខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធាអង់គ្លេស​ Sandhurst ដែលជាសាលាដ៏ល្បីល្បាញបំផុតនៅលើពិភពលោក

ចែករំលែក៖

អង់គ្លេស៖ ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ អបអរសាទរដល់នាយទាហាន Nall ដែលបានក្លាយជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធា Sandhurst ដែលជាសាលាយោធាមួយក្នុងចំណោមសាលាយោធាដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។ 

ទន្ទឹមនឹងការបញ្ចប់ការសិក្សារបស់គាត់ លោក Nall Dariddh បានឈ្នះរង្វាន់ Bertrand Stuart War Studies ដ៏ល្បីល្បាញ។ លោក Nall Dariddh ក៏បានទទួលមេដាយ Sandhurst ពីឧត្តមសេនីយ៍ទោ Zac Stenning ផងដែរ។

នៅឆ្នាំ ២០២១ លោក Nall Dariddh បានដាក់ពាក្យ សុំអាហារូបករណ៍ពីគម្រោងអាហារូបករណ៍ Queen Elizabeth II ដែលបានធ្វើឱ្យគាត់ក្លាយជាជនជាតិខ្មែរដំបូងគេដែលបានទៅសិក្សានៅរាជបណ្ឌិត្យសភាយោធា Sandhurst។

អគ្គមេបញ្ជាការនៃអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទៅ ដល់ចក្រភពអង់គ្លេស ដើម្បីចូលរួមនៅក្នុងពិធីបញ្ចប់ការសិក្សារបស់ជនជាតិខ្មែរដំបូងនៅរាជបណ្ឌិត្យសភាយោធា Sandhurst រួមជាមួយឯកអគ្គរាជទូតកម្ពុជា លោក ឡាយ សំកុល៕

ដោយ៖ សូរិយា


ចែករំលែក៖