ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានកើតឡើងចំនួន ១៤លើក (យប់ ១១លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០១នាក់), រងរបួសសរុប ១១នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ០៦នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០៥នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ០៤នាក់ (យប់ ០៣នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០២នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០នាក់),ប្រជែងគ្រោះថ្នាក់ ០៣លើក (ស្លាប់ ០១នាក់), ងងុយ ០១លើក (ស្លាប់ ០នាក់),ស្រវឹង ០១លើក (ស្លាប់ ០នាក់)និងកត្តាយាន ០២លើក (ស្លាប់ ០នាក់) ៕
ដោយ ៖ សហការី