ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ១០៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧៦៨គ្រឿង, រថយន្តធំ ១៨គ្រឿង, រថយន្តតូច ១៣២គ្រឿង និងម៉ូតូ ៦១៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦០០គ្រឿង រថយន្តធំ ០៥គ្រឿង រថយន្តតូច ៦៤គ្រឿង និងម៉ូតូចំនួន ៥៣១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៩ថ្ងៃ ពីថ្ងៃទី១-១៩ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១១,៤៣៩គ្រឿង រថយន្តធំ ១១៩គ្រឿង រថយន្តតូច ២,២៦០គ្រឿង ម៉ូតូ ៩,០៦០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩,០៧២គ្រឿង, រថយន្តធំ ៥៣គ្រឿង, រថយន្តតូច ១,១៣៨គ្រឿង និងម៉ូតូ ៧,៨៨១គ្រឿង (៧,៨៨១ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សហការី