ព័ត៌មានទាន់ហេតុការណ៍៖

Kimmich និង Goretzka អាចនឹងខកខានបង្ហាញខ្លួនឲ្យ Bayern រាត្រីនេះ

ចែករំលែក៖

គ្រូបង្វឹកលោក Thomas Tuchel បាននិយាយកាលពីថ្ងៃអង្គារថា កីឡាករ Joshua Kimmich របស់ Bayern Munich និង Leon Goretzka ទំនងជាមិនសមទាន់ពេលសម្រាប់ការប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Bundesliga នៅថ្ងៃពុធ ទី២០ ធ្នូនេះនៅទឹកដី VfL Wolfsburg ដោយបានតស៊ូជាមួយជំងឺផ្តាសាយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

Bayern មាន​ការ​អវត្តមាន​ជា​ច្រើន ហើយ​អ្នក​ទាំង​ក៏​បាន​ខក​ខាន​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ លើ VfB Stuttgart កាល​ពី​ថ្ងៃ​អាទិត្យ​ផង​ដែរ។

លោក Tuchel បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងសង្ឃឹមថា មិនមានកីឡាករផ្សេងទៀតត្រូវបានបន្ថែមនៅក្នុងបញ្ជី។ ជាមួយ Leon និង Joshua វាគឺជាការ Update រៀងរាល់ម៉ោងនៅពេលនេះ។ យើងសង្ឃឹមថាពួកគេអាចធ្វើបាន យើងកំពុងហោះហើរនៅព្រឹកនេះ វានឹងតឹងខ្លាំងណាស់”។

ក្រុម Bayern Munich ដែលប្រឈមមុខនឹងក្រុម Lazio ក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយក្នុងខែកុម្ភៈ បច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ ក្នុង Bundesliga ជាមួយនឹងការប្រកួតក្នុងដៃ១ និងពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Bayer Leverkusen ដែលមាន៣៩ពិន្ទុ។ Leverkusen ធ្វើជាម្ចាស់ផ្ទះទទួលក្រុម VfL Bochum នៅថ្ងៃពុធ។

លីកកំពូលអាល្លឺម៉ង់នឹងសម្រាកបន្ទាប់ពីការប្រកួតកាលពីថ្ងៃពុធ ហើយនឹងបន្តឡើងវិញនៅថ្ងៃទី១២ ខែមករា។ លោក Tuchel បាននិយាយថា ក្រុមត្រូវការដើម្បីបញ្ចប់ការប្រកួតជាមួយនឹងជ័យជម្នះដើម្បីរក្សាភាពជិតស្និទ្ធជាមួយ Leverkusen

លោក Tuchel បានបន្ថែមថា “Stuttgart មានស្ទីលលេងពិសេស ហើយ Wolfsburg មានរចនាប័ទ្មខុសគ្នា។ យើងនឹងមើលថាតើការប្រកួតនៅ Wolfsburg នឹងនាំមកនូវបញ្ហាអ្វីខ្លះ ហើយសង្ឃឹមថាយើងមានចម្លើយចំពោះពួកគេ”

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖