ខេត្តត្បូងឃ្មុំ៖ ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដោយអនុវត្តតាមការណែនាំ និងការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តដឹកនាំ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានស្រុកមេមត់ ស្នាក់ការសន្តិសុខ អញ្ជើញចុះសួរសុខទុក្ខ កម្លាំងកងអនុសេនាធំ ការពារ តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អ៉ិច១៦ និងបានចែកថវិកា គ្រឿងឧបភោគបរិភោគ មួយចំនួនដូចជា៖
. ថវិកាចំនួន ៤០០.០០០៛ (សែសិបម៉ឺនរៀល)។
. ភេសជ្ជៈវឌ្ឈនៈ ២០ កេស
. ទឹកបរិសុទ្ធ ១០ កេស
. ត្រីខ ០៤ យួរ
. ទឹកត្រី ០៤ យួរ
. ទឹកសុីអ៊ីវ ០៤ យួរ
. មី ០៤ កេស
. អង្ករ ០២ បេ
សរុបថវិកាអស់ ២.០៩៧.០០០៛ ( ពីរលានប្រាំបួនម៉ឺនប្រាំពីពាន់រៀល)។
ក្នុងឱកាសនេះផងលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អ៉ិច ១៦៕
ដោយ ៖ វណ្ណៈ