ភ្នំពេញ៖ បុរសម្នាក់ ដែលជាជាងភ្លេីងត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួន ក្រោយទិញម៉ូតូ០១គ្រឿងពាក់ព័ន្ធនិងករណីចោរលួច។
ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៦ និង៣០នាទី ពីបទទទួលផលចោរកម្ម(ទិញម៉ូតូ០១គ្រឿងពាក់ព័ន្ធនិងអំពើលួច)ឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ១៦ (ផ្ទះជួសជុលម៉ូតូ) ផ្លូវរថភ្លើង ក្រុមទី៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ៤១E1 ផ្លូវលេខ៥៦៦ ក្រុមទី៤០ ភូមិ១០ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាល ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៧:០០នាទី។
ជនសង្ស័យឈ្មោះ រ៉េត ចំរើន ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះលេខ២០ ផ្លូវលេខ៦០៨ ក្រុមទី៧៨ ភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (មានសារធាតុញៀន) ។ រីឯជនរងគ្រោះឈ្មោះ ជាង គឹមស្រស់ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។
វត្ថុតាងចាប់យកមាន៖
-ម៉ូតូ០១គ្រឿងម៉ាក Honda Today ពណ៌បៃតង លាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CH-1560 លេខតួ: 1088149 លេខម៉ាស៊ីន: 1077530 (ជារបស់ជនរងគ្រោះដែលជនសង្ស័យលួច)។
បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សហការី