ព័ត៌មានទាន់ហេតុការណ៍៖

Sunderland តែងតាំងអតីតគ្រូបង្វឹកនៅលីកហុល្លង់ជាអ្នកចាត់ការថ្មី

ចែករំលែក៖

ក្លិSunderland បានតែងតាំងអតីតគ្រូបង្វឹកក្រុម Rangers លោក Michael Beale ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ដើម្បីជំនួសតំណែងលោក Tony Mowbray ដែលជាក្លិនៅ Championship បានប្រកាសកាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូ។

Sunderland បានបណ្តេញលោក Mowbray បន្ទាប់ពីដឹកនាំ១៥ខែនៅដើមខែធ្នូ។ គាត់បានដឹកនាំ Sunderland ទៅកាន់វគ្គ Playoffs Championship ក្នុងរដូវកាលដំបូងរបស់គាត់ ប៉ុន្តែក្លិបបានឈ្នះតែប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលីកចំនួនចុងក្រោយ ខណៈពេលដែលគាត់ដឹកនាំ។

ក្លិបលីកកំពូលហុល្លង់ Rangers បាន​ចែកផ្លូវ​ជាមួយលោក Beale បន្ទាប់ពី​លទ្ធផល​ក្នុង​រដូវ​កាល​នេះ​មិន​ដូច​ការរំពឹងទុក។ អតីតកីឡាករ Charlton Athletic វ័យ៤៣ឆ្នាំរូបនេះក៏ជាផ្នែកមួយនៃការបង្វឹកនៅសាលា Chelsea និង Liverpool ផងដែរ។

Sunderland បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Beale បានចុះហត្ថលេខាលើកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ២០២៦ នៅកីឡដ្ឋាន Stadium of Light ហើយបានចាប់ផ្តើមតួនាទីរបស់គាត់កាលពីថ្ងៃចន្ទ ដោយត្រលប់មកធ្វើជាគ្រូបង្វឹកវិញរយៈពេលខែបន្ទាប់ពីចាកចេញពីក្រុម Rangers”

បច្ចុប្បន្នក្រុម Sunderland ឈរនៅលេខរៀងទីនៅខាងក្រៅកន្លែងប្រកួត Playoff និងធ្វើជាម្ចាស់ផ្ទះ Coventry នៅថ្ងៃសៅរ៍ខាងមុខនេះ ៕  

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖