ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខណ្ឌ​ទួលគោក​ ឃាត់ខ្លួន​ជនសង្ស័យ០១នាក់ពីបទលួច (លួចម៉ូតូ០១គ្រឿង)

ចែករំលែក៖

ភ្នំពេញ​៖​ អធិការដ្ឋាននគរបាលខណ្ឌទួលគោក​ នៅព្រឹកថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​ ពីបទលួច (លួចម៉ូតូ០១គ្រឿង) ។ 

របាយការណ៍ដដែល​បន្តថា​ ការឃាត់ខ្លួននេះ​បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៩:០០នាទី នៅចំណុចមុខផ្ទះ១១CD ផ្លូវលេខ១៨៦ ក្រុមទី៩ ភូមិ៣ សង្កាត់ទឹល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខបន្ទប់ជួលលេខA៥ ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៤:១០នាទីទាបភ្លឺ ។

ជនសង្ស័យឈ្មោះ ឡូញ ជីវ័ន្ត ហៅ ភ័ស្ផ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (មានសារធាតុញៀន) ។

      

វត្ថុតាងចាប់យកមាន៖ 

-ម៉ូតូ០១គ្រឿងម៉ាក Honda Lead ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1DC-7231 ដែលមានលេខតួ: 641384 លេខម៉ាស៊ីន: 0287892 (ជារបស់ជនរងគ្រោះដែលជនសង្ស័យលួច)។ 

      ជនរងគ្រោះឈ្មោះ សោម ចន្ធា ភេទប្រុស អាយុ ៤២ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខA៥ ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

      បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ បានធ្វើការប្រគល់ជូន អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សហការី


ចែករំលែក៖