ក្លិប Nottingham Forest បានតែងតាំងលោក Nuno Espirito Santo ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំកន្លះ ដើម្បីជំនួសកន្លែងលោក Steve Cooper។
លោក Cooper ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃអង្គារបន្ទាប់ពីរយៈពេល២ឆ្នាំដោយ Nottingham Forest បានចាញ់៥លើកក្នុងចំណោមការប្រកួតលីកចំនួន៦ចុងក្រោយរបស់ពួកគេ ហើយកំពុងឈរនៅលេខ១៧ក្នុងតារាង។
អតីតគ្រូបង្វឹក Wolves និង Tottenham លោក Nuno ត្រូវបានក្លិប Al-Ittihad របស់ Saudi Pro-League បណ្តេញចេញពីតំណែងកាលពីខែវិច្ឆិកា។ការប្រកួតដំបូងរបស់គ្រូបង្វឹកវ័យ៤៩ឆ្នាំនឹងជាការប្រកួតនៅ Premier League នៅផ្ទះថ្ងៃសៅរ៍ទល់នឹង Bournemouth។
លោក Nuno បានចំណាយពេល៤ឆ្នាំនៅ Wolves ដោយដឹកនាំក្លិបឱ្យឡើងពីក្របខ័ណ្ឌ Championship ក្នុងរដូវកាលដំបូងរបស់គាត់មុនពេលបញ្ចប់ចំណាត់ថ្នាក់លេខ៧ជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League ខណៈពេលដែលពួកគេក៏បានឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League ផងដែរ។
អតីតអ្នកចាំទីរូបនេះបានចាកចេញពី Molineux នៅរដូវក្តៅឆ្នាំ២០២១ ដើម្បីចូលរួមជាមួយ Spurs ប៉ុន្តែត្រូវបានបណ្តេញចេញបន្ទាប់ពីដឹកនាំតិចជាង៤ខែបន្ទាប់ពីការដឹកនាំបរាជ័យ៥ដងក្នុង៧ប្រកួត។
គាត់បានចូលរួមជាមួយក្រុម Al-Ittihad ក្នុងខែកក្កដា ឆ្នាំ២០២២ ហើយបានដឹកនាំក្រុមដែលមានមូលដ្ឋាននៅ Jedda ឈ្នះជើងឯកអារ៉ាប៊ីសាអ៊ូឌីតកាលពីរដូវកាលមុន ប៉ុន្តែត្រូវបានបណ្តេញចេញ១២ប្រកួតនៅក្នុងយុទ្ធនាការថ្មីនេះ បន្ទាប់ពីដំណើរការមិនល្អ។
Nottingham Forest បានឈ្នះម្តងក្នុងការប្រកួតក្របខ័ណ្ឌកំពូលទាំង១៣ចុងក្រោយរបស់ពួកគេ ដោយទទួលបាន៨ពិន្ទុក្នុងរយៈពេលនោះ។ក្រុមនេះដណ្តើមបានមួយពិន្ទុពីការប្រកួត៦លើកកន្លងមករបស់ខ្លួន ហើយមាន៥ពិន្ទុនាំមុខ Luton លេខ៣ពីបាតតារាងដែលមានការប្រកួតក្នុងដៃ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)