ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mishustin បំពេញទស្សនកិច្ចប្រទេសចិន ជួបពិភាក្សាជាមួយប្រធានាធិបតី ស៊ី ជិនពីង

ចែករំលែក៖

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mishustin បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនដើម្បីជួបពិភាក្សាតាមពេលកំណត់លើកទី ២៨ រវាង រុស្ស៊ី-ចិន ។ ជំនួបពិភាក្សាបានធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ។
លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនជំរុញយ៉ាងមុតមាំនូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងជំរុញការបើកទូលាយចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ ដែលនឹងផ្តល់ឱកាសថ្មីសម្រាប់ការអភិវឌ្ឍ នៃបណ្តាប្រទេសនានាក្នុងនោះបូករួមទាំងរុស្ស៊ីផងដែរ។
ភាគីទាំងពីរចិននិងរុស្ស៊ីគួរបន្ថែមខ្លឹមសារថ្មីជាបន្តបន្ទាប់សម្រាប់កិច្ចសហប្រតិបត្តិការ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពលនិងការតភ្ជាប់គ្នាជាដើម រួមគ្នាគាំពារសន្តិសុខនិងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្ម។ ភាគីទាំងពីរនឹងប្រារព្ធឆ្នាំវប្បធម៌ចិន-រុស្ស៊ីនៅឆ្នាំក្រោយនិងឆ្នាំក្រោយមួយដើម្បីពង្រឹងមូលដ្ឋានគ្រឹះ នៃសង្គមនិងបំណងប្រជាជនចំពោះចំណងមិត្តភាពគ្រប់ជំនាន់រវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Mishustin បានថ្លែងថា ភាគីរុស្ស៊ីមានឆន្ទៈធ្វើការជាមួយភាគីចិនដើម្បីត្រួសត្រាយបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពលនិងការតភ្ជាប់គ្នាជាដើម ប្រារព្ធឆ្នាំវប្បធម៌ឱ្យបានល្អ ដើម្បីពង្រឹងចំណងមិត្តភាពគ្រប់ជំនាន់រវាងប្រទេសទាំងពីរ។ លោកនៅបានពាំនាំការសួរសុខទុក្ខរបស់រដ្ឋាភិបាលនិងប្រជាជនរុស្ស៊ីចំពោះលោក Xi Jinping អំពីគ្រោះរញ្ជួយដីនៅខេត្ត Gansu ផងដែរដោយបង្ហាញថា ភាគីរុស្ស៊ីមានឆន្ទៈផ្តល់ជំនួយតាមតម្រូវការរបស់ចិន៕ ដោយ៖ ធីរីណា

រូប​ថត​៖ baothongthap.vn


ចែករំលែក៖