ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៧នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសថ្ងៃទី ២១ ធ្នូនេះ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ២៧ នាក់(ស្រី ១០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០២៣នេះ។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ២៧នាក់ រួមមាន៖​ ជួញដូរ ១ករណី ឃាត់ ១នាក់(ស្រី ១នាក់)​ ,ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៦នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ២ករណី ឃាត់ ១០នាក់(ស្រី ៩នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែធ្នូ រួមមាន៖

មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៩៥,៩៣ក្រាម និង៩កញ្ចប់តូច។​ កេតាមីន(Ke) ស្មេីនិង​ ៩៣,៨៣ក្រាម។​ អុិចស្តាសុី(mdma) ស្មេីនិង​ ១៨៤,៧១ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ០៩អង្គភាព

*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១២,៤០ក្រាម។

*២ / កំពង់ចាម៖ អនុវត្តន៍ដីកា ៣ករណី ចាប់ ៣នាក់។

*៣ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។

*៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៧៨,៣០ក្រាម។

*៥ / ក្រចេះ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៦ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៧ / ពោធិ៍សាត់៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១,០៤ក្រាម។

*៨ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤០ក្រាម, Ke ៩៣,៨៣ក្រាម និងMDMA ១៨៤,៧១ក្រាម។

*៩ / ត្បូងឃ្មុំ៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ៦កញ្ចប់តូច។

ដោយឡែក កម្លាំងកងរាជអាវុធហត្ថខេត្ត ៣អង្គភាព

*១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ស្រី ៩នាក់ ចាប់យកIce ២កញ្ចប់តូច។

*២ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៣ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៧៩ក្រាម៕

ដោយ៖ សហការី


ចែករំលែក៖