ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញយានយន្តល្មើសចំនួន ៤៩២គ្រឿង ត្រូវបានផាកពិន័យ នៅទូទាំងប្រទេសនាថ្ងៃទី២១​ ធ្នូ​នេះ!

ចែករំលែក៖

ភ្នំពេញ៖​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ រកឃើញយានយន្តល្មើសចំនួន ៤៩២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ 

របាយការណ៍ដដែល​បន្តថា​ ចំនួនគោលដៅសរុប ៨០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៤០គ្រឿង, រថយន្តធំ ០១គ្រឿង, រថយន្តតូច ៤៧គ្រឿង និងម៉ូតូ ៤៩២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៩២គ្រឿង  រថយន្តធំ ០១គ្រឿង រថយន្តតូច ៤០គ្រឿង និងម៉ូតូចំនួន ៤៥១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក។

តាមរបាយការណ៍លទ្ធផលរយៈពេល ២១ថ្ងៃ ពីថ្ងៃទី១-២១ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១២,៦៩៩គ្រឿង រថយន្តធំ ១២៩គ្រឿង រថយន្តតូច ២,៥០៣គ្រឿង ម៉ូតូ ១០,០៦៧គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១០,១០២គ្រឿង, រថយន្តធំ ៥៩គ្រឿង, រថយន្តតូច ១,២៦៨គ្រឿង និងម៉ូតូ ៨,៧៧៥គ្រឿង (៨,៧៧៥ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ៖ សហការី


ចែករំលែក៖