ព័ត៌មានទាន់ហេតុការណ៍៖

សូម​បើកបរប្រុងយ័ត្ន! ខណៈមនុស្សស្លាប់ ១១នាក់ និងរបួសធ្ងន់ស្រាល ២០នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​២០២៣នេះ​ បានកើតឡើងចំនួន ១៦លើក បណ្តាលឱ្យមនុស្សស្លាប់ ១១នាក់ និងរបួសធ្ងន់ស្រាល ២០នាក់។ 

របាយការណ៍​ដដែល​បន្តថា​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាលេីនេះ បានកើតឡើងចំនួន ១៦លើក (យប់ ១០លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ១១នាក់ (ស្រី ០១នាក់), រងរបួសសរុប ២០នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០៩នាក់ (ស្រី ០២នាក់) និងមិនពាក់មួកសុវត្ថិភាព ១៣នាក់ (យប់ ០៧នាក់)។

ប្រភពដដែល​ បានគូសបញ្ជាក់ថា​ មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ០៣នាក់) , មិនគោរពសិទ្ធិ ០៦លើក (ស្លាប់ ០៣នាក់), ប្រជែងគ្រោះថ្នាក់ ០៣លើក (ស្លាប់ ០៣នាក់), បត់/គ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់),កត្តយាន ០១លើក (ស្លាប់ ០នាក់) ,ងងុយ ០១លើក (ស្លាប់ ០១នាក់) និងស្រវឹង ០១លើក (ស្លាប់ ០១នាក់)៕

ដោយ៖ សហការី


ចែករំលែក៖