ភ្នំពេញ : ជីវិតប្ដីប្រពន្ធ កាលបើមានអំពើផិតក្បត់ សេចក្តីចុកចាប់បានឈានចូលមកដល់ បាត់បង់នូវសីលធម៌ក្នុងជីវិតគ្រួសារ ប្រេះស្រាំ ដែលទង្វើនេះ គ្មាននារីណាប្រាថ្នាចង់បានឡើយ ។ ជាក់ស្ដែងស្ត្រីដ៏ស្រស់ស្អាតមួយរូប មានស្វាមីជាមន្ត្រីចេះដឹង ឋានៈជា ប្រធាននាយកដ្ឋាន កិច្ចការមហាអយ្យការ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ត្រូវជាប្អូនប្រុសបង្កើតរបស់អគ្គលេខាធិការដ្ឋានរដ្ឋបាល សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានដឹកស្រីស្នេហ៍របស់ខ្លួន ចេញពីភ្នំពេញទៅខេត្តព្រះសីហនុ ដោយប្រាប់ភរិយាថា បងទៅធ្វើការហើយនៅខេត្ត ទីបំផុតប្រពន្ធ និងសាច់ញាតិខាងប្រពន្ធ តាមទាន់ជាន់កែង ខណៈដែលប្ដីដ៏កំហូចរូបនេះ កំពុងតែដឹកស្រីស្នេហ៍ទៅជាមួយ។ នេះបើតាមការអះអាងពីភាគីខាងស្រីដែលកំពុងស្រែកទ្រហូរយំ នៅចំកណ្ដាលផ្លូវ ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
ស្ត្រីដែលជាភរិយាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា , ប្ដីរបស់គាត់មានឈ្មោះ ឡុង សុខរណា ជាប្រធាននាយកដ្ឋាន កិច្ចការមហាអយ្យការ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ត្រូវជាប្អូនប្រុសបង្កើតរបស់អគ្គលេខាធិការដ្ឋានរដ្ឋបាល សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ។ មានចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ក្នុងរយៈពេល 11 ឆ្នាំហើយ។ មានកូនក្នុងបន្ទប់ចំនួនមួយនាក់អាយុ 8 ឆ្នាំ ។ ក្រោយមកទៀតថ្មីៗនេះ ដោយសារតែការលំបាកចិត្ត និងការធ្វើទុក្ខបុកម្នេញពីស្វាមី គាត់ក៏ត្រូវរលូតកូនទី 2 ក្នុងផ្ទៃដែលមានអាយុជាងពីរខែ ។
ស្ត្រីខាងលើដដែល បានបញ្ជាក់ថា, គាត់បានតាមដានដឹងរឿងនេះយូរខែមកហើយ។ គាត់ក៏មានការយោគយល់ បន្ទាប់ពីតាមទាន់ ប្ដីក៏សុំទោសនិងធ្វើកិច្ចសន្យាលេងប្រព្រឹត្តអំពើនេះតទៅទៀត។ ទីបំផុត ! លោកប្ដីមិនបានបោះបង់នូវអំពើមិនគប្បីនេះទេ។ ទើបសម្រេចចិត្តដាក់ GPS ក្នុងរថយន្ត តាមប្រមាញ់លោកប្ដី ឱ្យទាន់ជាក់ស្ដែង ។
សូមបញ្ជាក់ថា ; បើមើលនៅក្នុងវីដេអូឃ្លីប ឃើញថាលោកប្ដីបានយកស្រីកំណាន់ចិត្ត ជិះនៅក្នុងរថយន្តជាមួយគ្នា ចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ប៉ុន្តែប្រពន្ធ និងសាច់ញាតិបងប្អូន ម្ដាយ តាមទាន់ក៏កាក់រថយន្តលោកប្ដី ឃើញនៅទិដ្ឋភាពជាក់ស្ដែង ដែលនារីកំណាំចិត្ត អង្គុយក្នុងរថយន្ត ប្រឹងព្យាយាមយក កន្សែងគ្របមុខ គេចពីការប្រមាញ់ថតរបស់ប្រពន្ធខាងប្ដី។ ក្នុងសកម្មភាពជាក់ស្ដែងនោះ ប្រពន្ធបានបង្ហាញភស្តុតាងជាច្រើនដែលខ្លួនចាប់បាន តាមរយៈប្រព័ន្ធ Telegram ឆ្លងឆ្លើយ និងចាប់កំហុសបានដែលប្ដីរបស់ខ្លួន បានបញ្ជាក់ថា , នារីកំណាញ់ចិត្តនោះមានផ្ទៃពោះ 3 ខែទៅហើយ។ ក្រៅពីនោះក៏មានរូបថតជាច្រើនទៀត រវាងស្ត្រីកំណាន់ចិត្ត ជាមួយនឹងលោកប្ដី ថតតុបតែង ស្ទើរតែក្លាយទៅជាប្ដីប្រពន្ធស្របច្បាប់ទៅហើយ។
រឿងរ៉ាវខាងលើនេះ តែងតែកើតមានញឹកញាប់ក្នុងសង្គម មិនថាអ្នកមាន អ្នកក្រ មន្ត្រីរាជការតូចធំនោះទេ គឺប្រពន្ធតាមទាន់ មានគ្រប់សកម្មភាព ដែលជាអំពើមួយប្រាស់ចាកនៅក្រមសីលធម៌ ។ ដូច្នេះ ជីវិតគ្រួសារ ទោះជាមានទ្រព្យសម្បត្តិ បុណ្យស័ក្តិ ក្នុងកម្រិតណាក៏ដោយ ពិតណាស់ថា គ្មានទេសេចក្តីសុខ សុភមង្គល ដោយសារតែសេចក្តីស្នេហា គ្មានកត្តាស្មោះត្រង់ ខ្វះការយោគយល់ចិត្តគ្នា កើតចេញជាអំពើផិតក្បត់ នោះជា ឧបសគ្គធំធេងបំផុតសម្រាប់ជីវិតក្នុងការរស់នៅ។ ដូច្នេះហើយ គួរតែសុភាពបុរស សុភាពនារី គិតឡើងវិញជុំវិញបញ្ហាមួយនេះដើម្បីឲ្យសង្គមមានភាពល្អប្រសើរ ។
អ្នកច្បាប់បានលើកឡើងថា នេះជាអំពើ ផិត សុទ្ធតែមានពិរុទ្ធភាព នៃបទល្មើស ម្យ៉ាងខ្លួនជាអ្នកច្បាប់ ខាងមន្រ្តីតុលាការ ចេះដឹង ប្រព្រឹត្តបែបនេះ ជាគំរូមួយដ៏អាក្រក់ដល់សង្គម ពីព្រោះថា៖ នេះជាអំពើ ផិត
មាត្រា ៧នៃច្បាប់ស្តីពីឯកពន្ធភាពចែងថាត្រូវចាត់ទុកថា ផិត គឺការ រួមសេវនកិច្ចរវាងបុរស ឬស្ត្រី ដែលមាន ចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយជាមួយស្ត្រី ឬបុរស ដទៃក្រៅពីប្តី ប្រពន្ធរបស់ខ្លួន ។
ធាតុសំខាន់នៃបទ ផិត
• ប្តី ប្រពន្ឋដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅចំពោះ មុខមន្ត្រីអត្រានុកូលដ្ឋាន (អេតាស៊ីវិល)
• មិនទាន់មានការសម្រេចស្ថាពររបស់តុលាការពីការ លែងលះ ឬប្តីប្រពន្ឋណាម្ខាងមិនទាន់ស្លាប់
• រួមសវនកិច្ចជាមួយអ្នកដទៃក្រៅពីប្តីឬប្រពន្ធរបស់ខ្លួន
• សហព័ទ្ឋណាម្ខាងដាក់ពាក្យបណ្តឹងស្នើសុំឱ្យ ចោទប្រកាន់។
ទោសប្បញ្ញត្តិ មាត្រា១០ នៃច្បាប់ឯកព័ន្ឋភាពកំណត់ថាត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ដល់ ១ (មួយ)ឆ្នាំ និង ផ្តន្ទាទោសពិន័យជាប្រាក់ពី ២០០.០០០(ពីររយពាន់)រៀល ដល់ ១.០០០.០០០ (មួយលាន) រៀល ឬផ្តន្ទាទោស ណាមួយនៃទោសទាំងពីរ ៕
ដោយ ៖ សហការី