ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់នៅខេត្តចំនួន២ភាគខាងត្បូងប្រទេសថៃ មនុស្សរាប់ម៉ឺននាក់រងផលប៉ះពាល់

ចែករំលែក៖

ខេត្តចំនួនពីរនៅតំបន់ភាគខាងត្បូងប្រទេសថៃ គឺខេត្តយ៉ាឡា និងខេត្តណារ៉ាធីវ៉ាតរងផលប៉ះពាល់យ៉ាងខ្លាំងដោយទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជាច្រើនថ្ងៃ ។ សាលារៀនជាច្រើនត្រូវបិទទ្វារ ខណៈផ្លូវថ្នល់និងផ្លូវដែកមួយចំនួនត្រូវផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។
ក្រុមមន្ត្រីថៃបានឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា សាលារៀនជាច្រើននៅក្នុងខេត្ត Yala និង Narathiwat ក៏ត្រូវបង្ខំចិត្តបិទទ្វារបណ្ដោះអាសន្នផងដែរ ហើយរូបភាពជាច្រើនសន្លឹកបានបង្ហាញពីផ្ទះនិងហាងជាច្រើនត្រូវបានទឹកជន់លិច រីឯអ្នកខ្លះត្រូវឡើងទៅលើដំបូលផ្ទះ។
ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមធ្លាក់តាំងតែពីថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ ហើយអាជ្ញាធរបានព្រមានប្រជាជននៅក្នុងខេត្តទាំង២ ខាងលើ ឱ្យត្រៀមលក្ខណៈជានិច្ច សម្រាប់ការជម្លៀសខ្លួន ប្រសិនបើស្ថានភាពទឹកជំនន់កាន់តែអាក្រក់។ ភ្លាមៗនោះមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់ឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Vietnamplus.vn


ចែករំលែក៖