នៅថ្ងៃទី 26 ខែធ្នូ ប៉ូលិសឥណ្ឌូណេស៊ីបាននិយាយថា ចំនួនមនុស្សស្លាប់នៅក្នុងការផ្ទុះរោងចក្រផលិតនីកែលនៅលើកោះ Sulawesi បានកើនឡើងដល់18 នាក់ហើយ។
តាមការលើកឡើងរបស់កម្លាំងប៉ូលិស ក្នុងចំណោមជនរងគ្រោះមានកម្មករបរទេស៨នាក់។ បច្ចុប្បន្នមានមនុស្ស៣០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុនៃការផ្ទុះនេះ។
ការផ្ទុះបានកើតឡើងនៅឧទ្យានឧស្សាហកម្ម Morowali nickel នៅលើកោះ Sulawesi អំឡុងពេលការងារថែទាំនៅរោងចក្រចម្រាញ់។ រោងចក្រនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនឥណ្ឌូណេស៊ី Tsingshan Stainless Steel (ITSS) ដែលជាអង្គភាពរបស់ក្រុមហ៊ុន Tsingshan Holding Group របស់ប្រទេសចិន។ ការស៊ើបអង្កេតបឋមបានបង្ហាញថា ការផ្ទុះនេះបានកើតឡើងនៅពេលដែលសំណល់ ចេញពីកន្លែងចំហុយបានហូរចេញមកក្រៅ ហើយបានប៉ះនឹងសម្ភារៈដែលងាយឆេះនៅជុំវិញនោះ។ ប្រតិបត្តិការរោងចក្រទាំងអស់នៅតែត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីបម្រើការស៊ើបអង្កេត។
ឥណ្ឌូណេស៊ីជាប្រទេសផលិតនីកែលឈានមុខគេរបស់ពិភពលោក។ ទោះបីជាប្រទេសឥណ្ឌូណេស៊ីបានហាមឃាត់ការនាំចេញរ៉ែឆៅ និងជំរុញការវិនិយោគដ៏ធំក្នុងការចម្រាញ់នីកែលក៏ដោយ ក៏ប្រទេសនេះនៅតែបានកត់ត្រានូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ដោយកំណត់អត្តសញ្ញាណការចម្រាញ់នីកែលជាអាទិភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច លោកប្រធានាធិបតី Joko Widodo បានអំពាវនាវឱ្យមានការកែលម្អសុវត្ថិភាព និងបង្កើនការត្រួតពិនិត្យស្តង់ដារបរិស្ថាននៅក្នុងវិស័យឧស្សាហកម្មនេះ៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN-VNA