ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ ចំនួន ១០ ដូចខាងក្រោម ៖
១- អតីតៈបក្សប្រឆាំងនៅកម្ពុជានិងមេដឹកនាំបក្សប្រឆាំងនេះត្រូវបានតុលាការកម្ពុជាកាត់សេចក្តីរួចហើយថែមទាំងមានសាលក្រមនិងសាលដីកាចូលជាស្ថាពររួចហើយ = ដំណើរការពង្រឹងនីតិរដ្ឋនៅតែទៅមុខដោយគ្មានងាកក្រោយជាដាច់ខាត។
២- អត់មានការសម្របសម្រួលនយោបាយណាមួយដើម្បីឲ្យអតីតៈបក្សប្រឆាំងបានរស់ឡើងវិញនិងមេដឹកនាំបក្សប្រឆាំងបានរួចខ្លួនពីជាប់ពន្ធនាគារ = លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅតែត្រូវបានពង្រឹងនិងអនុវត្តយ៉ាងតឹងរឹងម៉ុងម៉ាត់។
៣- ក្នុងខណៈដែលអតីតៈបក្សប្រឆាំងងាប់និងមេដឹកនាំបក្សប្រឆាំងនៅត្រូវជាប់ទោសឃុំខ្លួន២៧ឆ្នាំក្នុងលំនៅដ្ឋាន = មិនប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្សប្រជាជនកម្ពុជាឡើយ ជាក់ស្តែងក្នុងការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាជនដល់៨២,៣០%ខ្ពស់ជាងការបោះឆ្នោតមុនៗ។
៤- ប្រជាប្រីយភាពគណបក្សប្រជាជនកម្ពុជានៅតែខ្ពស់ = ផ្ទុយពីការនិយាយរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម?
៥- ចេតនាចង់ឲ្យមានការចរចាសម្របសម្រួលនយោបាយ អត់មានជាដាច់ខាត = ដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយនិងសេចក្តីសុខរបស់ប្រជាជនកម្ពុជាព្រមសមទ្ធិផលសង្គមជាតិ។
៦- វត្តមានរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនៅកម្ពុជា = នាំឲ្យមានហានិភ័យចំពោះសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍន៍ប្រទេសជាតិ។
៧- កម្ពុជាកំពុងពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ = កម្ពុជាមិនត្រូវបានអន្តរជាតិចាត់ថាជាប្រទេសផ្តាច់ការទេ មានតែគេរៀនសូត្រពីកម្ពុជាផង។
៨- ដោយសារប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គ្មានក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = កម្ពុជានៅតែអភិវឌ្ឈន៍រីកចម្រើនឥតឈប់ឈរ ផ្ទុយពាក្យថារបស់ពួកប្រឆាំងថាកម្ពុជាដើរថយក្រោយ?
៩- ការពិតត្រូវបានលាតត្រដាងគឺ អឿត អាង ត្រូវបានអតីតៈបក្សសាងគ្រោះជាតិយកមកធ្វើជាអង្គរក្សមេដឹកនាំបក្សសាងគ្រោះជាតិ = ហើយ អឿត អាង ក៏បានបាញ់សម្លាប់លោក កែម ឡី នៅក្នុងម៉ាតការ៉ាសសាំងកាល់តិចបូកគោ?
១០- ឧបាយកលសម្លាប់លោក កែម ឡី ផុសចេញពីកំហឹងរបស់ទណ្ឌិត សម រង្ស៊ី ដោយសារលោក កែម ឡី ថា សម រង្ស៊ី ផ្តាច់ការជាងគេទៀតបើបានកាន់អំណាច = និងដើម្បីយកឃាដកម្មនេះដាក់កំហុសលើរាជរដ្ឋាភិបាលកំពុងកាន់អំណាច ៕
ដោយ ៖ សិលា