ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រក ចេញ-ចូលតែមួយចំនួន៦៥. ៦៩៨សេវា ពោលគឺ ជាមធ្យមប្រជាពលរដ្ឋមកសុំសេវាពីរដ្ឋបាលរាជធានីភ្នំពេញ១៨០ សេវាក្នុងមួយថ្ងៃ និងទទួល បានចំណូលថវិកា រដ្ឋជិត២៧ ពាន់លានរៀល ស្មើនឹង៦,៥៨ លានដុល្លារ អាមេរិក ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ។
លោកឃួង ស្រេង បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” រក្សាបានសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈល្អ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌ កើតមាន ៥៣១/៥៦៣ ករណី ថយចុះ ៣២ ករណី ស្មើនឹង ៥,៧% ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ៤៥៩ ករណី ស្មើនឹង ៨៦,៤៤% នៃចំនួនបទល្មើសរួម ដែលនេះ បង្ហាញឱ្យ ឃើញពីសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ, សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស កាន់ត មានប្រសិទ្ធភាព របស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ។
លោកបន្ដថា៖ ការងារកិច្ចការច្បាប់ និងការដោះស្រាយវិវាទមូលដ្ឋាន បានទទួល ពាក្យបណ្តឹងពីប្រជាពលរដ្ឋ និងក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ៩១ ករណី ក្នុងនោះសំណុំរឿងចំនួន ៣៤ ករណី បានដោះស្រាយ ចប់សព្វគ្រប់ និងសំណុំរឿងចំនួន ៥៧ ករណីទៀត កំពុងពិនិត្យ និងបញ្ជូន ទៅអង្គភាពពាក់ព័ន្ធ ដើម្បីដោះស្រាយ។
លោកបានបន្ដថា៖. បានអនុវត្តដោយជោគជ័យនូវគម្រោងលើកកម្ពស់ជីវភាពប្រជាជន ក្រីក្រ (LEAP) រាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោង ថ្នាក់ជាតិរបស់រាជរដ្ឋាភិ បាលកម្ពុជា ក្រោមឥណទានរបស់ធនាគារ ពិភពលោក និងដឹកនាំអនុវត្តដោយក្រសួងមហាផ្ទៃ។ គិតមកទល់ ពេលនេះ គម្រោងបានអនុវត្តអស់រយៈពេល ៦ឆ្នាំ (២០១៨- ២០២៣) និងបានបិទបញ្ចប់គម្រោង កាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៣ ក្នុងនោះ ទាំងអនុសកម្មភាពទី១ និងអនុសកម្មភាព ទី២ ត្រូវបានអនុវត្តចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុក ហើយឆ្លងតាមកិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាឆ្លុះបញ្ចាំង ជាបន្តបន្ទាប់ គម្រោងនេះ ត្រូវបានក្រសួង-ស្ថាប័នថ្នាក់ជាតិ ដៃគូ អភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ គោលដៅ វាយតម្លៃថាពិតជាបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋចំនួនប្រមាណ ៥៦.៦៧៧ នាក់ និងដោយ ប្រយោលប្រមាណ ២២ ម៉ឺននាក់ ។
លោកបន្ដថា រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រក ចេញ-ចូលតែមួយ សរុបចំនួន៦៥.៦៩៨ សេវា ពោលគឺ ជាមធ្យមមានប្រជាពលរដ្ឋមកសុំសេវាពីរដ្ឋបាលរាជធានី ភ្នំពេញ ចំនួន ១៨០ សេវាក្នុងមួយថ្ងៃ និងទទួលបានចំណូល ថវិកា រដ្ឋចំនួនជិត២៧ ពាន់លានរៀល ឬ ស្មើនឹងប្រមាណ៦,៥៨ លានដុល្លារ អាមេរិក ។
លោកបន្ដថា៖ ចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរ តាមរយៈអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ បានបន្តកើនឡើងវិញគួរឱ្យកត់សម្គាល់ ស្របតាមគោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍របស់ រាជរដ្ឋាភិបាល ក្នុងនោះ ជើងហោះហើរសរុបមានចំនួន ៨.៧៤០ ជើង កើនឡើង ៣១,៦៤% និងអ្នកដំណើរសរុបមានចំនួន ១.៥៤៣.២៦៩ នាក់ (មួយលាន ប្រាំសែន បួនម៉ឺន បីពាន់ ពីររយ ហុកសិបប្រាំបួននាក់) កើនឡើង ១០៦% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២២ កន្លងទៅ។
លោកបន្ដថា៖ បច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក យ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន បាននឹងកំពុងដំណើរការសាងសង់ ក្នុងរាជធានីភ្នំពេញ ក្នុងនោះ នៅរាជធានីភ្នំពេញ យើងមាន សំណង់បុរីចំនួន ៣១០ កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅ មានចំនួន ១.៧៧៧ អគារ និងបានពិនិត្យលើឯកសារស្នើសុំ លិខិតអនុញ្ញាតសាងសង់ក្នុងគម្រោងថ្មីចំនួន ៥៣៦ គម្រោង លើផ្ទៃក្រឡាសំណង់សរុប ២៦៩.១៦៦ ម៉ែត្រការ៉េ ដែលមាន ទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ ១៣២ លានដុល្លាអាមេរិក បន្ថែមទៀត ។ ដោយឡែក រោងចក្រវិនិយោគក្នុងរាជធានីភ្នំពេញមានចំនួន ៧៦៣ រោងចក្រ ក្នុងនោះ រោងចក្រដែលបានស្នើសុំចុះបញ្ជីនៅ អនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញមានចំនួន ៨១ រោងចក្រ កើនឡើង ១៨ រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផល សរុប ៦.៥៩៣ លានដុល្លាអាមេរិក (ប្រាំមួយពាន់ ប្រាំរយកៅសិប បីលានដុល្លាអាមេរិក) គឺកើនឡើងយ៉ាងគំហុកក្នុងអត្រាប្រមាណ២១៨% បើធៀបនឹងតម្លៃប៉ាន់ស្មានផលិតផលសរុបក្នុងឆ្នាំ២០២២ កន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការ វិនិយោគ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ច-សង្គមពេញលេញ ឡើងវិញលើគ្រប់វិស័យ នារយៈពេល ២ ឆ្នាំចុងក្រោយនេះ។
លោកបន្ដថា៖ ទន្ទឹមនឹងសមិទ្ធផល និងស្នាដៃការងារនេះយើងក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀត ដែលត្រូវទទួលខុសត្រូវ ដូច្នេះក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ បានឯកភាពគ្នាលើកយកទិសដៅការងារ និងបញ្ហាប្រឈមថ្មីៗ ដើម្បីរៀបចំជាប្រធានបទ សម្រាប់ការពិភាក្សានៅក្នុងអង្គសន្និបាតនេះ ដោយសម្រេចបែងចែកជាក្រុមពិភាក្សា ដោយផ្តោតជាសំខាន់ទៅលើ ប្រធានបទចំនួន ៤ ទី១៖ ការបង្ការ បង្ក្រាប និងលុបបំបាត់ការធ្វើចរាចរ និងប្រើប្រាស់គ្រឿង ញៀន។ទី២៖ ការផ្តល់សេវាសាធារ ណៈជូនប្រជាពលរដ្ឋប្រកប ទៅនឹងបញ្ហាឈាម ដោយតម្លាភាព។ ទី៣៖យន្តការផ្តល់ជំនួយសង្គមជូនប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោនិង ទី៤៖ ការពង្រឹងគុណភាពអប់រំនៅរាជធានីភ្នំពេញ ៕
ដោយ ៖ សំរិត